ថៃ៖ ក្រុម​ប្រឆាំង​នឹង​ចូល​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល ដើម្បី​ស្រាយ​វិបត្តិ

តំណាងបីរូបនៃក្រុមប្រឹក្សា«ប្រជាជន»ដើម្បីកំណែទម្រង់តាមបែបប្រជាធិបតេយ្យ (PDRC) ដែលជាសម្ព័ន្ធមួយនៃ​ក្រុមជាច្រើនផ្សេងទៀតប្រឆាំងនឹងរដ្ឋាភិបាលថៃ នឹងចូលរួមនៅក្នុងកិច្ចប្រជុំុជាសកលមួយ រៀបចំដោយរដ្ឋាភិបាល​នៅថ្ងៃអាទិត្យទី១៥ខែធ្នូនេះ។ នេះបើតាមការឲ្យដឹងរបស់ក្រុមប្រឹក្សា នៅយប់ថ្ងៃសុក្រមុនថ្ងៃប្រជុំពីរថ្ងៃ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងបីរូបនៃក្រុមប្រឹក្សា«ប្រជាជន»ដើម្បីកំណែទម្រង់តាមបែបប្រជាធិបតេយ្យ (PDRC) ដែលជាសម្ព័ន្ធមួយនៃ​ក្រុមជាច្រើនផ្សេងទៀតប្រឆាំងនឹងរដ្ឋាភិបាលថៃ នឹងចូលរួមនៅក្នុងកិច្ចប្រជុំុជាសកលមួយ រៀបចំដោយរដ្ឋាភិបាល​នៅថ្ងៃអាទិត្យទី១៥ខែធ្នូនេះ។ នេះបើតាមការឲ្យដឹងរបស់ក្រុមប្រឹក្សា នៅយប់ថ្ងៃសុក្រមុនថ្ងៃប្រជុំពីរថ្ងៃ។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងដោយទឹកភ្នែកថា លោកស្រីមិនលាលែងពីតំណែងទេ។ (រូបថត Reuter)

នយោបាយថៃ - លេខានៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ទង់ថោង ចាន់តារាំងស៊ូ (Tongthong Chantharangsu) បានថ្លែងឲ្យដឹងថា កិច្ចប្រជុំនាថ្ងៃអាទិត្យទី១៥ខែធ្នូ ដែលនឹងនិយាយដល់កំណែទម្រង់នយោបាយរបស់ប្រទេសថៃ ស្នើឡើងដោយនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រានោះ នឹងប្រមូលតំណាងប្រមាណជា១០០នាក់ ពីគ្រប់ផ្នែកសាធារណៈ រដ្ឋនិងឯកជន។

លោក ទង់ថោង ដែលទទួលបន្ទុកការរៀបចំកិច្ចប្រជុំនេះ បានបន្ថែមឲ្យដឹងទៀតថា «ច្បាស់ជាងនេះ អ្នកតំណាង​ទាំង​នេះនឹងមកពីអង្គការពាណិជ្ជកម្ម ក្រសួង ប្រព័ន្ធផ្សព្វផ្សាយ គណបក្សនយោបាយ ព្រឹទ្ធសភា សកលវិទ្យាល័យ ក្រុម​ប្រឹក្សាប្រជាជន និងក្រុមតំណាងរបស់ពួកអាវក្រហម»។ ក្រុមប្រឹក្សាប្រជាជន ដែលកើតចេញពីបាតុកម្មប្រឆាំង​រដ្ឋាភិបាល រីឯក្រុមអាវក្រហម ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។

កិច្ចប្រជុំនេះ បានបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយ ឲ្យប្រទេសថៃចេញពីវិបត្តិបច្ចុប្បន្ន នៅមុនឆ្នាំថ្មី ខណៈ​ពេលដែលការបោះឆ្នោតសកល ត្រូវបានកំណត់នៅថ្ងៃទី០២ខែកុម្ភះខាងមុខ។ នេះជាការចង្អុលបន្ថែម របស់អ្នក​ទទួលខុសត្រូវរូបនេះ។

រីឯក្រុមប្រឹក្សាប្រជាជនវិញ តាមរយៈអគ្គលេខារបស់ខ្លួន លោក ស៊ូថេប ថោងស៊ូបាន បានប្រកាសថា បានគ្រោង​នឹង​រៀបចំកិច្ចប្រជុំុំមួយដែរ នៅថ្ងៃសៅទី១៤ខែធ្នូនេះ ហើយបានបញ្ជាក់ថា ពួកខ្លួនចង់បានកិច្ចព្រមព្រៀងមួយ ដើម្បីដាក់​ឲ្យធ្វើកំណែទម្រង់ នៅមុនថ្ងៃបោះឆ្នោត ឬអាចស្នើឲ្យមានការលើកថ្ងៃបោះឆ្នោតនេះ ទៅមុខទៀត។

កាលពីថ្ងៃពុធទី១១ខែធ្នូកន្លងមក លោក ស៊ូថេប រូបនេះ បានសុំជួបនិយាយជាមួយ មេដឹកនាំកងទ័ព និងនគរបាល នូវអ្វីដែលលោក ស៊ូថេប និយាយថា ចង់ឲ្យកងទ័ពនិងនគរបាល យល់ពីការចង់បានរបស់​ក្រុមប្រឹក្សា​«ប្រជាជន»​របស់លោក។ ប៉ុន្តែសំណើរនេះត្រូវបានបដិសេធដោយ អគ្គមេបញ្ជាការកងទ័ព និងអគ្គស្នងការនគរបាលជាតិថៃ ដោយពួកគេយល់ថា ការជួបជជែកណាមួយជាមួយក្រុមបាតុករប្រឆាំងនៅពេលនេះ អាចនាំគ្រោះថ្នាក់ធ្ងន់ធ្ងរ​ដល់​ប្រទេសថៃ៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...