ថៃ៖ អ្នកស្និតនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវរបបយោធាកោះហៅ
របបដឹកនាំយោធាថ្មីនៅថៃ បានដាក់កំហិតទៅសមាជិកជាច្រើន នៃគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលកំពុងនិរទេសខ្លួននៅបរទេស ឲ្យមកបង្ហាញខ្លួននៅចំពោះកងទ័ព នៅព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោយមួយថ្ងៃពីថ្ងៃធ្វើរដ្ឋប្រហារ។
ក្រុមអាវក្រហមថៃ លើករូបលោក ថាក់ស៊ីន រីរជនរបស់គេ។ (រូបថត AFP)
នយោបាយថៃ - លោក ថាក់ស៊ីន ដែលត្រូវបានផ្ដួលរំលំចេញពីតំណែង ដោយរដ្ឋប្រហារឆ្នាំ២០០៦ ដែរនោះ នៅតែជាតួអង្គយ៉ាងសំខាន់ នៅក្នុងការបែងចែកព្រះរាជាណាចក្រនេះជាពីរ បើទោះជាលោកបាននិរទេសខ្លួន ទៅក្រៅប្រទេសនោះក៏ដោយ។ ក្រុមអ្នកតវ៉ាប្រឆាំងលោក ថាក់ស៊ីន ដែលនាំគ្នាចុះមកតាមដងផ្លូវតាំងពីរដូវស្លឹកជ្រុះឆ្នាំទៅម៉ិញ [...]