Posts tagged as "Production"

«ស្បែកគង់» ទទួលការលាន់មាត់ពីទស្សនិកជន ថា«ល្អមើល» (vdo)

«ស្បែកគង់» ទទួលការលាន់មាត់ពីទស្សនិកជន ថា«ល្អមើល» (vdo)

«រឿងនេះពិតល្អមើលណាស់! តើចាក់បញ្ចាំងថ្ងៃណាដែរ?» នេះជាការលើកឡើង របស់ប្រិយមិត្តមួយរូប បន្ទាប់ពីបាន​ទស្សនា ឈុតខ្លីរឿង«ស្បែកគង់» ដែលបានដាក់ផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបពេលថ្មីនេះ។


ឈុតថតមួយ នៅក្នុងភាពយន្ដ ស្បែកគង់។ (រូបថតហ្វេសប៊ុក)

ភាពយន្ត - រឿង«ស្បែកគង់» គឺជាវណ្ណកម្មថ្មីមួយ ដែលផលិតឡើងដោយ ផលិតកម្ម អង្គរភីកឈ័រ (Angkor Picture) ដែលគ្រោងដាក់បញ្ចាំង ដើម្បីធ្វើការប្រកួតប្រជែង ក្នុងទីផ្សារសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥ ខាងមុខនេះ បាន​នឹងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនអ្នកស្នេហាវិស័យភាពយន្ត។ គ្រាន់តែឈុតឆាកខ្លីៗ ដែលផលិតកម្មអង្គរភីកឈ័រ បានធ្វើការផ្សព្វផ្សាយ នៅលើបណ្តាញ សង្គម [...]

ពែកមី ត្រៀម​ក្រុង​ពាលី​ថត​ខ្សែ​ភាពយន្ត​ថ្មី ដែល​ខ្លួន​ជា​អ្នក​ផលិត​ផ្ទាល់

ពែកមី ត្រៀម​ក្រុង​ពាលី​ថត​ខ្សែ​ភាពយន្ត​ថ្មី ដែល​ខ្លួន​ជា​អ្នក​ផលិត​ផ្ទាល់

រឿង «2Brother (បងប្អូនប្រុស២នាក់)» គឺជាប្រភេទខ្នាតធំ សម្រាប់ចាក់នៅតាមរោងភាពយន្ត ដែលនាយពែកមី បាន​សហការជាមួយផលិតកម្មអ៊ិលឌី ភិកឈ័រ ក្នុងការផលិត។ ហើយខ្សែភាពយន្តនេះដែរ គឺជាខ្សែភាពយន្ដ​លើកទី១​របស់នាយពែកមី ដែលលោកជាអ្នកនិពន្ធផង អ្នកដឹកនាំរឿងដោយផ្ទាល់ផង និងជាតួសម្តែងដ៏សំខាន់ នៅក្នុង​រឿង​នេះផង។


លោក ពែកមី។ (រូបថត ហ្វេសប៊ុក)

ភាពយន្ត - ក្រោយពីទទួលជោគជ័យ លើអាជីពជាអ្នកកំប្លែង តារាចម្រៀង និងជាតារាសម្តែង ឥលូវនេះ តារាកំប្លែង​ដែលកំពុងមានប្រជាប្រិយភាព លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី បានចាប់ផ្តើមអាជីពមួយទៀត៖ នោះគឺជា​អ្នក​ផលិតភាពយន្ត។ បច្ចុប្បន្ននេះតារាកំប្លែង ដែលប្រែក្លាយខ្លួន មកពីជាងសំណង់រូបនេះ កំពុងតែបោះទុនរកស៊ី [...]

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

លោក វ៉ាឌី ហេឡែន ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម ដាយអឺមេន ញូសិក (Diamond Music) បានបញ្ជាក់ថា ពេលបច្ចុន្ននេះលោក កំពុងត្រៀមបទចម្រៀងថ្មីៗ រួមជាមួយនិងស្ទិលប្លែកៗ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន មានភាព​រីកចម្រើនទៅមុខ ខណៈពេលនេះ ប្រជាប្រិយភាពរបស់លោកមិនទាន់មានឈ្មោះ បោះសម្លេងល្បីនៅក្នុងវិស័យជា​អ្នកចម្រៀងនៅឡើយ បើប្រៀបធៀបទៅតារាចម្រៀងប្រុសល្បីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។


រូបថត លោក វាឌី ហេឡែន តាមបណ្ដាញសង្គម។ (រូបថត ហ្វេសប៊ុក)

តារា - «Blockបងចោលទៅ» ជាបទចម្រៀងមួយដែលលោក វ៉ាឌី ហេឡែន ទទួលបានការចាប់អារម្មណ៍ពីមិត្ត​យុវជនជាងគេ ក្នុងចំណោមបទចម្រៀងនានា ដែលលោកកំពុងចេញលក់នៅលើទីផ្សារ និងកំពុងទទួលបានការ​ចាប់អារម្មណ៍ពីទស្សនិកជន។ [...]

យុគ ចិន្តា បដិសេធ​ដំណឹង​ថា នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ

យុគ ចិន្តា បដិសេធ​ដំណឹង​ថា នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ

បន្ទាប់ពីបែកធ្លាយដំណឹងដ៏គួរភ្ញាក់ផ្អើលមួយ ថាអ្នកនាង យុគ ចិន្តា កំពុងត្រៀមខ្លួនចូលរោងការ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពិធីការិនីដែលមានឈ្មោះល្បីរូបនេះ ហាក់មានការខឹងសម្បារយ៉ាងខ្លាំង ជាមួយដំណឹងដែលគួរតែ​រីករាយ ហើយបានចេញមកធ្វើការបដិសេធទាំងស្រុង នូវការលើកឡើងនេះ។


អ្នកនាងយុគ ចិន្តា (ខាងស្ដាំ) ពេលកំពុងថតកម្មវិធីបុណ្យភ្ជុំ ជាមួយកញ្ញាតេង លក្ខិណា ឲ្យស្ថានីយ៍ទូរទស្សន៍​ស៊ីធីអិន។ (រូបថត MONOROOM.info/ SamNeang)

តារា - «គ្មានទេ គ្មានទេ គេចេះតែថាទេ» នេះឆ្លើយតបរបស់អ្នកនាងយុគ ចិន្តា ជាពីធីករដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ដោយបដិសេធទៅនឹងដំណឹងដែលលេចលឺថា អ្នកនាងកំពុងត្រៀមខ្លួនចូលរោងការ [...]

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារា​ចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើ​ចូលចិត្តបែបណាដែរ?


សុគន្ធ នីសា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចម្រៀងសុគន្ធ នីសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានចរិកសុភាពរាបសា ដោយសារតែ​កន្លង​មក ធ្លាប់តែឃើញតារាចម្រៀងរបស់ផលិតកម្មថោនរូបនេះ សម្ដែងតែជាតួកម្សត់ សុភាពរាបសា។ ប្រិយមិត្ត​ប្រាកដជាមានអារម្មណ៍ប្លែកថា ហេតុអ្វីបានជាតារាចម្រៀងមានភាពស្រគត់ស្រគំរូបនេះ បែរជាផ្លាស់ប្តូស្ទីល មក​សម្តែងជាតួក្រម៉ិចក្រម៉ើមគួរឱ្យអស់សំណើទៅវិញ។

ជាការកត់សម្គាល់ឃើញថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...