Posts tagged as "Production"

ឱក សុគន្ធកញ្ញា លំអៀង​ព្រោះ​រើស​យក វង្ស ដ៉ារារតនា? (vdo)

ក្រោយពី កញ្ញា ឱក សុគន្ធកញ្ញា ជ្រើសរើស​កូន​ក្រុម​ម្នាក់ គឺ​លោក វង្ស ដារ៉ារតនា ក្នុង​ចំណោម​កូន​ក្រុម​ទាំង​ពីរ​របស់​នាង ដោយ​ទម្លាក់​កញ្ញា ស៊ូ ស៊ីរីកា នោះ ការ​រិះគន់​ជា​ច្រើន ពី​សំណាក់​ទស្សនិកជន ដែល​និយម​ទស្សនា​កម្មវិធី​ឌឹវយ្សន៍​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពួក​គេ​បាន​ចោទ​ប្រកាន់​តារា​ចម្រៀង​ល្បី របស់​ផលិតកម្ម​ហង្សមាស​រូប​នេះ ថា​មាន​ចិត្ត​លំអៀង​ទៅ​បេក្ខជន ដារ៉ារតនា បើ​ទោះ​បី​ជា​បេក្ខនារី​ម្នាក់​ទៀត មាន​សំនៀង​ពិរោះ​ជាង​យ៉ាង​ណា​ក៏​ដោយ។

កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែ​កក្កដា កន្លង​មក​នេះ ការ​ប្រកួត​វគ្គ LIVE SHOW របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ពិភពលោក ឌឹវយ្សន៍ បាន​ឈាន​ចូល​មក​ដល់​សប្តាហ៍​ទី៣។ គ្រូ​បង្វឹក​ទាំង​បួន មាន​កូន​ក្រុម ត្រូវ​សម្តែង​ចំនួន​៤រូប ពីរ​រូប​តម្រូវ​ឱ្យ​ទស្សនិក​ជន​ជា​អ្នក​បោះ​ឆ្នោត​ឱ្យ​ជាប់ [...]

កុមារី រិទ្ធ សូនីតា ធ្វើ​ឱ្យ​មនុស្ស​យំ​ទៀត ជា​មួយ​បទ​«កម្ម​ខ្ញុំ» (vdo)

«កម្មខ្ញុំ» ជាគឺជា​បទ​ចម្រៀង​មួយ​បទ ដែល​រៀប​រាប់​ពី​ជីវិត ក្មេង​ស្រី​កំព្រា​ម្នាក់ ដោយ​សារ​ឪពុក​ម្តាយ​បោះ​បង់​ចោល។ បទ​ចម្រៀង ដែល​ត្រូវ​បាន​រៀប​រៀង និង​និពន្ធ​ឡើង​ដោយ​លោក ម៉េង ប៊ុនឡូ នេះ ជា​រឿង​ពិត​របស់​បេក្ខនារី​ប្រលង​ចម្រៀង កុមារ រិទ្ធ សូនីតា ផ្ទាល់ ដែល​រូប​នាង​ត្រូវ​បាន​ឪពុក​ម្តាយ បោះ​បង់​ចោល​តាំង​ពី​នៅ​តូច ហើយ​ត្រូវ​បាន​លោក​តា​វ័យ​ចំណាស់ម្នាក់ យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា។ នាង​តូច បាន​បក​ស្រាយ​ចម្រៀង​នេះ នៅ​ក្នុង​កម្មវិធី​«ផ្កាយ​រះ​ក្នុង​សួន» របស់​ស្ថានីយ៍​ទួរទស្សន៍​អប្សរា កាល​ពី​ពេល​ថ្មីៗ​មក​នេះ។

អមជាមួយមនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ក្នុង​ការ​បក​ស្រាយ​បទ​ចម្រៀង​ខាង​លើ កុមារី​ដែល​មាន​វ័យ​ត្រឹមតែ​១០ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ចូលរួម ទ្រាំ​ទប់​ទឹក​ភ្នែក​មិន​បាន ព្រោះ​តែ​អាណិត​អាសូរ​ជីវិត​របស់​នាង។ មិន​ត្រឹម​តែ​ទស្សនិក​ជន​រំភើប និង​អួល​ដើម​កតែ​ប៉ុណ្ណោះ​ទេ [...]

ភាពយន្ដ «2 Brother» ដែល​និពន្ធ ដឹក​នាំ និង​សម្តែង​ដោយ​ពែកមី ចេញ​ជា​ផ្លែ​ផ្កា​ហើយ

រឿង «2Brother (២នាក់បងប្អូន)» គឺ​ជា​ខ្សែ​ភាពយន្ដ​លើក​ទី១ របស់​នាយ​ពែកមី និង​ជា​ប្រភេទ​ភាពយន្ត​ខ្នាត​ធំ សម្រាប់​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា នា​ពេល​ខាង​មុខ។ ខ្សែ​ភាពយន្ត​នេះ នាយ​ពែកមី​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​សម្រេច​គោល​បំណង​របស់​លោក ក្នុង​នោះ​លោក​ជា​អ្នក​និពន្ធ​ផង ជា​អ្នក​ដឹកនាំ​រឿង​ដោយ​ផ្ទាល់​ផង និង​ជា​តួ​សម្តែង​ដ៏​សំខាន់ ព្រម​ជាមួយ​ប្អូន​ប្រុស​របស់​លោក​ផង។ លោកពែកមី បាន​សហការ​ជា​មួយ​ផលិតកម្ម អ៊ិលឌី ភិកឈ័រ ក្នុង​ការ​ផលិត ដើម្បី​ទទួល​បាន​ផ្លែផ្កា​គួរ​ជា​ទី​គាប់​ចិត្ត​នេះ។

រឿងដែលមានលក្ខណៈអប់រំ និង​បែប​កំប្លែង​នេះ ទើប​នឹង​ចេញ Trailer នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នា​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន ពី​ទស្សនិក​ជន​រួច​ទៅ​ហើយ។ ហើយ​នោះ ដោយ​សារ​តែ​ភាពយន្ដ​នេះ បាន​បង្កប់​នូវ​សារ​អប់រំ​ជា​ច្រើន​មាន​ដូច​ជា [...]

ឆោម និមល៖ ការ​ទទួល​បាន​សញ្ជាតិ​អាមេរិក គឺ​ជា​ក្តី​ប្រាថ្នា​មួយ​ក្នុង​ជីវិត

ឆោម និមល៖ ការ​ទទួល​បាន​សញ្ជាតិ​អាមេរិក គឺ​ជា​ក្តី​ប្រាថ្នា​មួយ​ក្នុង​ជីវិត

អស់រយៈពេល១៤ឆ្នាំហើយ ដែល​កញ្ញា ឆោម និមល បាន​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​​ទើប​តែ​កាល​ពី​ថ្ងៃ​ទី២២ តុលា ២០១៤​ថ្មីៗ​នេះ​ទេ​ ដែល​នាង​បាន​ទទួល​សញ្ជាតិ​អាមេរិក​ជា​ផ្លូវ​ការ។ កម្មវិធី​ប្រគល់​​សញ្ជាតិ​ដល់​តារា​ចម្រៀង​រ៉ុក​រូប​នេះ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត នៃ​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​​អាមេរិក។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​នាង សមាជិក​របស់​ក្រុមចម្រៀង Dengue Fever ដដែល​នេះ បាន សរសេរ​សារ ទាំង​អារម្មណ៍​រំភើប​រីក​រាយ​ថា៖ «ខ្ញុំ​បាន​រង់​ចាំ​ថ្ងៃ​នេះ អស់​រយៈ​ពេល​១៤ឆ្នាំ​ហើយ។ ថ្ងៃ​នេះ ខ្ញុំ​ជា ប្រជាជន​អាមេរិក ជា​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយ​រីក​រាយ​បំផុត​នៅ​ក្នុង​ជីវិត របស់​ខ្ញុំ (I have been waiting for this day for 14 years. Today I am a U.S. Citizen! One of the happiest days of my life)។»

ជាមូយក្តីរំភើបរីករាយរបស់តារាចម្រៀង [...]

«វិញ្ញាណ​លោក​ម្ចាស់​គ្រញូង» ​ភាពយន្ត​ដែល​និយាយ​ពី​ព្រៃ​ឈើ (vdo)

«វិញ្ញាណ​លោក​ម្ចាស់​គ្រញូង» ​ភាពយន្ត​ដែល​និយាយ​ពី​ព្រៃ​ឈើ (vdo)

ខ្សែភាពយន្តមួយទៀត ក្រោម​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ពាន់ ភួងបុប្ផា ដែល​និយាយ​ពីទឹក​ភ្នែក​របស់​ឈើ​មួយ​ប្រភេទ ដែល​កំពុង​រង​ការ​ទន្រ្ទាន​ពី​ឈ្មួញ​ទាំង​ឡាយ គឺ​ដើម​ក្រញូង នឹង​ចាក់​បញ្ចាំង ក្នុង​ថ្ងៃទី២៣ ខែតុលា​នេះ​ត​ទៅ។ ក្រៅ​ពី​ចង់​ពញ្ញាក់​​អារម្មណ៍ ដល់​ទស្សនិកជន ជា​ពិសេស​អ្នក​ដែល​រក​ជំនួញ ឱ្យ​គិតគូរ​ថែរក្សា​ព្រៃ​ឈើ  ប៉ុន្តែ​រឿង​នេះ នៅ​មាន​លាយ​ឡំ ឈុត​ឆាក​ស្នេហា​ឈឺ​ចាប់​ព្រាត់​ប្រាស់ និង​កំប្លុក​កំប្លែង​ផង​ដែរ។

ចំណែក​ឯ​តួ​សម្ដែង​វិញ សុទ្ធ​ជា​តារា​ល្បីៗ​ និង​មាន​បទ​ពិសោធ ក្នុង​នោះ​លោក អ៊ុន សិទ្ធា និងកញ្ញា តូតា ជា​តួ​ឯក និង​មាន​តួ​សម្តែង​ល្បីៗ​មួយ​ចំនួន​ទៀត ដែល​ចូលរួម​សម្តែង​ដូច​ជា​លោក ស៊ឹម សុភ័ណ្ឌ លោក ដួង សុខគា អ្នក​នាង ទូច ស្រីលក្ខណ៍ ឌីជេ​ឃ្លាំង នេន ទុំ និង​តារា​មួយ​ចំនួន​ទៀត។

បើតាមការអះអាងពីអ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធដ៏ល្បីឈ្មោះ បានឱ្យដឹងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...