Posts tagged as "Hang Meas"

«ពិការ​កាយ ឥត​ពិការ​ចិត្ត» ជា​ចម្រៀង​ដំបូង​របស់​បុរស​ពិការ​ភ្នែក ប្រុក ចាន់ថន

តារាចម្រៀង ពិការភ្នែកទាំងសងខាង ប្រុក ចាន់ថន ដែលត្រូវបានធ្លាក់ចេញពីកម្មវិធី The Voice Cambodia ពេលនេះកំពុងតែទទួលបានជោគជ័យនៅលើទីផ្សារការងារជាអ្នកចម្រៀងបណ្តើរៗហើយ។ ក្នុងពេលឆាប់ៗ​ខាងមុខនេះដែរ លោក ប្រុក ចាន់ថន ដែលមានស្រុកកំណើត មកពីខេត្តកំពង់ចាម ក៏នឹងត្រៀមចេញស៊ីឌី បទចម្រៀងលើកដំបូងរបស់ខ្លួន នៅក្នុងផលិតកម្ម BKS។

បទដំបូង ដែលតារាចម្រៀងពិកាភ្នែកទាំងពីរ តាំងពីកំណើតរូបនេះ នឹងបញ្ចេញសំនៀងក្នុងស៊ីឌីវ៉ុលដំបូង របស់ផលិតកម្មខាងលើ គឺជាបទចម្រៀងមួយដែលច្រៀងរៀបរាប់ពី ដំណើរជីវិតពិតរបស់ខ្លួន ក្នុងនាមជាជន​ពិការខំរកលុយ ដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងគ្រួសារ បោះទោះបីជាខ្លួនជាជនពិការ ដែលមនុស្សទូទៅ​មើល​ងាយសមត្ថភាពក៏ដោយ។

បន្ទាប់ពីបេក្ខជន ដែលមិនជាប់ជម្រើសក្នុងកម្មវិធី The Voice Cambodia បានបញ្ចេញសំនៀងទឹកដម​លើ​បទ​ចម្រៀង ដែលរៀបរាប់ពីជិវិតពិតរបស់ខ្លួននេះ ទស្សនិកជនមួយចំនួន បានសម្ដែងមានអារម្មណ៍ក្តុកក្តួល [...]

ជនពិការ ក្លាយ​ជា​អ្នកចម្រៀង​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក ទោះ​មិន​ជាប់​ក្នុង​កម្មវិធី​ឌឹវ័យន៍

ជនពិការ ក្លាយ​ជា​អ្នកចម្រៀង​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក ទោះ​មិន​ជាប់​ក្នុង​កម្មវិធី​ឌឹវ័យន៍

បើទោះមិនត្រូវបានគណកម្មការ ក្នុងកម្មវិធីប្រលងចម្រៀង ឌឹវ័យន៍ (The voice) ផ្តល់ឱកាសឱ្យជាប់​ទៅវគ្គ​បន្តទៀត តែយ៉ាងហោចណាស់បេក្ខជន ដែលមានភ្នែកពិការទាំងសងខាង និងមានស្រុកកំណើតមកពី​ខេត្ត​កំពង់ចាម ត្រូវបានផលិតកម្មក្នុងស្រុកមួយ ដែលទើបនឹងបង្កើតថ្មី ផ្តល់ឱកាសឱ្យក្លាយជាអ្នកចម្រៀង និង​បានចុះ​កិច្ច​សន្យារួចរាល់ ដើម្បីច្រៀងឱ្យផលិតកម្មមួយនេះ។

លោក ប្រុក ចាន់ថន ជាបេក្ខជនមួយរូបរបស់កម្មវិធីឌឹវ័យន៍ ដែលបានធ្វើឱ្យទស្សនិកជន មានចាប់អារម្មណ៍​យ៉ាងខ្លាំង រហូតធ្វើឱ្យគណកម្មការ ឬគ្រូបង្វឹក ព្រមទាំងទស្សនិកជាច្រើន ទ្រាំទប់ទឹកភ្នែកមិនបាន បើទោះជា​បេក្ខជនរូបនេះ បានធ្លាក់ចេញក្នុងវគ្គជម្រុះរបស់កម្មវិធី។ ក្រោយពីគ្រូបង្វឹក ឬ Coach ទាំងបួនរបស់កម្មវិធី​ប្រលងចម្រៀងដ៏ពេញនិយមលើពិភពលោកនេះ មិនបានជ្រើសរើសឱ្យបន្តទៅវគ្គក្រោយទៀត ទស្សនិក​ជន​​បានសម្តែង​ការសោកស្តាយជាខ្លាំង និងបានរិះគន់ទៅលើគណកម្មការទាំងបួនថា [...]

ធ្លាយ​​ទៀត​ហើយ​ថា ឈិត សុវណ្ណ​បញ្ញា គ្រោង​ចូល​រោង​ការ​ចុង​ឆ្នាំ

ធ្លាយ​​ទៀត​ហើយ​ថា ឈិត សុវណ្ណ​បញ្ញា គ្រោង​ចូល​រោង​ការ​ចុង​ឆ្នាំ

ដំណឹងដ៏ស្រពិចស្រពិល របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា ជិតឈានជើងចូលរោងការ ក្នុងអំឡុងពេលប៉ុន្មាន​ខែទៀត បានលេចចេញជាថ្មី បើទោះបីជាកន្លងមក តារាវ័យក្មេងរូបនេះ តែងចេញមុខបដិសេធក៏ដោយ។


នាង ឈិត សុវណ្ណបញ្ញា តារាចម្រៀងរបស់ក្រុមហ៊ុន ហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - ជាថ្មីម្តងទៀត ដំណឹងខ្សឹបខ្សៀវ ទាក់ទងនឹងស្នេហារបស់តារាចម្រៀងដ៏មានប្រជាប្រិយ កញ្ញា ឈិត សុវណ្ណ​បញ្ញា បានបែកធ្លាយម្តងទៀត ដោយតារាចម្រៀងសំនៀងទន់ភ្លន់រូបនេះ បានភា្ជប់ចំណងស្នេហាយ៉ាងផ្អែមល្ហែម ជាមួយបុរសអ្នកមានទ្រពសម្បត្តិក្នុងស្រុកម្នាក់ ដែលគ្រោងនឹងដឹកដៃគ្នា ចូលរោងការនៅអំឡុងចុងឆ្នាំនេះ។

បន្ថែមលើសពីនេះ មានគេអះអាងទៀតថា គ្រួសាររបស់បុរសម្នាក់នោះ [...]

ពេជ្រ សោភា មាន​ទុក្ខ​ធំ ព្រោះ​ឪពុក​ទទួល​មរណៈភាព

ពេជ្រ សោភា មាន​ទុក្ខ​ធំ ព្រោះ​ឪពុក​ទទួល​មរណៈភាព

តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខធំជាទីបំផុត ព្រោះតែ​ឪពុក​ជាទីស្រលាញ់របស់កញ្ញា បានទទួលមរណៈភាព កាលពីយប់មិញនេះ ដោយសាររោគាពាធ។


កញ្ញា ពេជ្រ សោភា និងឪពុករបស់នាង ពេលនៅមានជីវិតនៅឡើយ។ (រូបថត ហ្វេសប៊ុក)

តារា ​- តារាចម្រៀង ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខជាទម្ងន់ដោយ ឪពុករបស់នាង បានទទួលមរណភាព​ហើយ កាលពីម៉ោងប្រមាណជា ជាង ៧ យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយរោគាព្យាធិ ក្នុងជន្មាយុ ៧១ ឆ្នាំ បន្ទាប់ពីគេងសម្រកព្យាបាលក្នុងមន្ទីពេទ្យ អស់រយៈពេលជាច្រើនខែមក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាចម្រៀងដែលពោរពេញ​ ទៅដោយក្បាច់រាំញាក់​កន្រ្តាក់​អារម្មណ៍រូបនេះ [...]

«The Voice»នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​បើក​ប្រកួត​វគ្គ​ថ្មី ចាប់​ពី​ថ្ងៃ​នេះ

«The Voice»នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​បើក​ប្រកួត​វគ្គ​ថ្មី ចាប់​ពី​ថ្ងៃ​នេះ

កម្មវិធី «The Voice Cambodia» ចាប់ពីថ្ងៃនេះតទៅ នឹងចាប់ផ្តើប្រកួតវគ្គបន្តទៀត គឺ Blind Audition សម្រាប់​បេក្ខជន​ដែលជាប់ ក្រោយពីជម្រុះក្នុងវគ្គ Pre-Audition រួច។


កម្មវិធី ឌឺវ័យ្ស (The Voice) នៅកម្ពុជា រៀបរៀងដោយទូរទស្សន៍ ហង្សមាស។ (រូបថត ផ្តិតពីទូរទស្សន៍)

ចម្រៀង - បន្ទាប់ពីប្រើរយៈពេលពេញមួយខែ ក្នុងការជ្រើសបេក្ខភាព ឱ្យចូលរួមប្រលង ក្នុងវគ្គ Pre-Audition នៅ​តាមបណ្ដាខេត្តធំមួយចំនួនដូចជា កំពង់ចាម សៀមរាម បាត់ដំបង និងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ កម្មវិធី The Voice Cambodia ទទួលបានសិទ្ធផ្តាច់មុខដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរៀបចំប្រកួតវគ្គទីពីរ Blind Auditionបន្តទៀត ។

វគ្គ Blind Audition [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...