ភូមា៖ អង្គការសិទ្ធមនុស្ស បរិហាពីការ«បោសសម្អាត»ជនជាតិមួយ
អង្គការអន្តរជាតិមួយ សម្រាប់ការឃ្លាំមើលសិទ្ធមនុស្ស បានអះអាងថាបណ្ដាជនភាគតិច កាន់សាសនាអ៊ីស្លាម រ៉ូហីនជីយ៉ា នៅក្នុងប្រទេសភូមា បានរងគ្រោះនឹង«យុទ្ធនាការបោសសម្អាត»ជនជាតិមួយ ដែលបានធ្វើឲ្យមនុស្សច្រើនជាង១០០នាក់ស្លាប់បាត់បង់ជីវិត និងប្រមាណជា ១២៥ពាន់នាក់ផ្សេងទៀត រត់ភៀសខ្លួន។
រូបភាពពីចម្ងាយនៃការដុតបំផ្លាញភូមិស្រុក របស់បណ្ដាជនអ្នកកាន់សាសនាអ៊ីស្លាម។
កាលពីថ្ងៃច័ន្ទទី២២ខែមេសានេះ អង្គការឃ្លាំមើលសិទ្ធមនុស្ស ដែលហៅជាភាសាអង់គ្លេសថា Human Rights Watch បានបញ្ជាក់ថាយុទ្ធនាការនេះ ត្រូវបានបញ្ជាដោយ អាជ្ញាភូមា ដោយមានកិច្ចសហការ ពីសំណាក់សង្ឃនៃសាសនាព្រះពុទ្ធផង។
អង្គការដែលមានទីតាំងនៅទីក្រុងញ៉ូយក មួយនេះបាននិយាយថា រលកអំពើហឹង្សា ទៅលើតំបន់រ៉ាក់ឃីន (Rakhine) ផ្នែកខាងលិចនៃប្រទេស [...]