Posts tagged as "Birmanie"

ទីក្រុងប៉ារីស ក្រាលព្រំក្រហមទទួល អ៊ុងសាន ស៊ូជី មេដឹកនាំប្រឆាំងភូមា

ទីក្រុងប៉ារីស ក្រាលព្រំក្រហមទទួល អ៊ុងសាន ស៊ូជី មេដឹកនាំប្រឆាំងភូមា

មេដឹកនាំប្រឆាំងភូមា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានទទួលដោយ លោកប្រធានាធិបតីបារាំង  ហ្វ្រង់ស័រ ហូឡង់ នៅវិមាន អេលីហ្សេ កាលពីថ្ងៃអង្គារទី២៦មិថុនា។ លោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តទស្សនាកិច្ច របស់ខ្លួន នៅទីក្រុងប៉ារីស ជាមួយ នឹងរបៀបវីរះដ៏ណែនចង្អៀតមួយ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។


លោកស្រី អ៊ុងសាន ស៊ូជី និង លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ នៅថ្ងៃ២៦មិថុនា។ Photo: elysee.fr

ក្នុងឱកាសទស្សនកិច្ច នៅទ្វិបអ៊ឺរ៉ុប របស់មេដឹកនាំប្រឆាំងភូមា ដ៏ល្បីឈ្មោះ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ជាពិសេសនៅទីក្រុងប៉ារីសនេះ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានលើកអះអាងពី [...]

មីយ៉ាន់ម៉ា៖ អ៊ុងសាន ស៊ូជី អំពាវនាវរកការផ្សះផ្សារជាតិ

មីយ៉ាន់ម៉ា៖ អ៊ុងសាន ស៊ូជី អំពាវនាវរកការផ្សះផ្សារជាតិ

មេដឹកនាំ ជាសកម្មជនប្រឆាំងរបស់ភូមា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានវត្តមាននៅទីក្រុងអូស្លូ (Oslo) នៃ ប្រទេសណ័រវេស ក្នុងពិធីទទួលពានរង្វាន់ ណូប៊ែលសន្តិភាព ដែលគេត្រូវជូនទៅលោកស្រី តាំងពីម្ភៃឆ្នាំមុន។ នៅក្នុងពិធីដ៏គួរអោយរំជួលចិត្តនេះ លោកស្រីបានថ្លែង ថានឹងបន្តប្រយុទ្ធដើម្បីលិទ្ធិប្រជាធិបតេយ្យ ជាបន្ត ទៅទៀត។


អ៊ុងសាន ស៊ូជី ថ្លែងក្នុងឱកាសទទួលពានរង្វាន់ ណូប៊ែលសន្តិភាព នៅអូស្លូ/ Photo Reuter

បន្ទាប់ពីបានធ្វើការកែទំរង់ អស់ពេញមួយឆ្នាំ ដោយក្រុមអ្នកកាន់អំណាចនៅភូមានោះមក លោកស្រី អ៊ុងសាន ស៊ូជី បានសន្យាថានឹងធ្វើការផ្សះផ្សាជាតិ តែបានចិញ្ចឹមចិត្តលើកពី បញ្ហាដែលទាក់ទងនឹង អ្នកទោសមនសិកា និងជម្លោះ [...]

អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ៖ ការបោះឆ្នោត ជាប្រវត្តិសាស្រ្ត ?

អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ៖ ការបោះឆ្នោត ជាប្រវត្តិសាស្រ្ត ?

តាមអ្នកនាំពាក្យ គណបក្សសម្ពន័្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ(LND) ដែលជាគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សាន ស៊ូជី បាននិយាយថា លោកស្រី ស៊ូជី បានឈ្នះកៅអី សភាជាលើកដំបូង ក្នុងអាជីពនយោបាយរបស់គាត់ នៅមណ្ឌល «កាវមូ» ស្ថិតនៅក្នុងតំបន់ជនបទមួយ ចំងាយប្រមាណជា ពីរម៉ោង ពីទីក្រុងរ៉ុងហ្គូន។ ជាលទ្ធផលមិនផ្លូវការ នៃការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យទី១ ខែមេសា​ កន្លងមក ហើយលទ្ធផលជាផ្លូវការ ត្រូវគេរំពឹងថា នឹងចេញនៅមួយសប្តាហ៍ទៀត។ ប៉ុន្តែពួកអ្នកមានសមានចិត្ត ជិតស្និតនឹង គណបក្សប្រឆំាង បានប្រញ៉ាប់ប្រញ៉ាលប្រកាស ទទួលស្គាល់ ជ័យជំនះនេះ រួចទៅហើយ។

ទាំងនេះយោងតាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...