Posts tagged as "Google"

ហ្គូហ្គើល បន្ថែម​«ខេមរភាសា» ទៅ​ក្នុង​សេវា​បក​ប្រែ​របស់​ខ្លួន

ហ្គូហ្គើល បន្ថែម​«ខេមរភាសា» ទៅ​ក្នុង​សេវា​បក​ប្រែ​របស់​ខ្លួន

ហ្គូហ្គើល (Google) បានប្រកាសជាផ្លូវការ បន្ថែម«ខេមរភាសា» ទៅក្នុងសេវាកម្មបកប្រែរបស់ខ្លួន នៅថ្ងៃទី១៨ខែមេសានេះ ពីលើ​សេវាកម្ម ដែលមាន៦៥ភាសារួចហើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី១៨ខែមេសា នៅលើគេហទំព័រផ្លូវការរបស់ហ្គូហ្គើល បាន​អោយដឹងថា ក្រុមហ៊ុនចង់ចូលរួមអបអរសាទរ ទិវាបុណ្យចូលឆ្នាំថ្មី ជាមួយនឹងប្រជាជនកម្ពុជា ដោយចោទជាសំនួរថា «តើយើងអាចធ្វើអ្វី បានប្រសើរជាងមុន?» សេចក្ដីប្រកាសព៏ត៌មាននោះបានបន្តថា «យើងសង្ឃឹមថា សេវាកម្មបន្ថែមនេះ នឹងជួយបើកផ្លូវ សម្រាប់អ្នកប្រើប្រាស់ខេមរភាសាទាំងឡាយ និងដើម្បីឲ្យអត្ថបទជាភាសាខ្មែរ [...]

ទូរស័ព្ទ​ដៃ​ហ្វេសប៊ុក​ថ្មី នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​មេសា

ទូរស័ព្ទ​ដៃ​ហ្វេសប៊ុក​ថ្មី នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​មេសា

មានពាក្យចចាមអារាមមួយចំនួន បានដឹងមុនថា ការរួមសហការគ្នារវាង ក្រុមហ៊ុនអេចធីស៊ី (HTC) របស់តៃវ៉ាន់ និងក្រុម​ហ៊ុនហ្វេសប៊ុក (Facebook) បានបង្កើតឡើងនូវប្រភេទទូរស័ព្ទដៃទំនើបថ្មីមួយ ឈ្មោះថា ទូរស័ព្ទដៃហ្វេសប៊ុក (Facebook Phone)។


រូបជំនួស។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ស្គាល់រូបរាងទូរស័ព្ទហ្វេសប៊ុក នោះយ៉ាងម៉េចនៅឡើយ។

ទូរស័ព្ទដៃទំនើបថ្មីនេះ ត្រូវបានគេដឹងថា មានប្រព័ន្ធប្រតិបត្តិការណ៏ គូកល អេនដ្រយ ៤.២ អូអេស (Google Android 4.2 OS)។ វាមានទំហំអេក្រង់ ៤.៣អ៊ីញ កាម៉ារ៉ាក្រោយមានទំហំ ៥ម៉េកាភិចស្យែល និងកាម៉ារ៉ាមុខមានទំហំ ១.៦ម៉េកា​ភិចសែល សំរាប់ហៅជាវីឌីអូ ហើយមានអង្គចងចាំ ១៦ជីកាបៃ។ វាមិនទាន់បានគេដឹងតម្លៃនៅឡើយទេ ប៉ុន្តែទូរស័ព្ទថ្មីនេះ បង្កើត​ឡើងមានទ្រង់ទ្រាយ [...]

យូធូប បំបែក​ឯកត្តកម្ម​ថ្មី៖ ​អ្នក​ចូល​ទស្សនា ១​ពាន់​លាន​នាក់ក្នុង​១​ខែ

យូធូប បំបែក​ឯកត្តកម្ម​ថ្មី៖ ​អ្នក​ចូល​ទស្សនា ១​ពាន់​លាន​នាក់ក្នុង​១​ខែ

តើអ្នកចូលទៅទស្សនាគេហទំព័រ យូធូប (YouTube) ១ពាន់លាននាក់ ជាប្រចាំខែមានន័យដូចម្ដេច? មានន័យថា មនុស្ស ម្នាក់ ក្នុងចំណោមមនុស្ស២នាក់ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត នៅលើសកលលោក តែងតែចូលទៅកាន់គេហទំព័រ យូធូប។ នេះជាចំនួនមនុស្សដ៏ច្រើនលើសលប់។

ផ្នែកសេវាកម្មខាងវីឌីអូ របស់ក្រុមហ៊ុនគូកល (Google) បានប្រកាសជាលើកដំបូង កាលពីថ្ងៃម្សិលម៉ិញថា វាពិតជាមាន ចំនួនមួយដ៏ធំ ដែលមានអ្នកចូលទៅទស្សនាក្នុងគេហទំព័រយូធូប ច្រើនជាង១ពាន់លាននាក់ ជារៀងរាល់ខែ។

ក្រុមហ៊ុនយូធូប បានសរសេរបង្ហាញនៅលើគេហទំព័ររបស់ខ្លួន កាលពីម្សិលម៉ិញថា «បើសិនយើងជាប្រទេសមួយ យើង ប្រហែលជាប្រទេសដែលមានចំណាត់ថ្នាក់លេខ៣ ធំជាងគេបង្អស់ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងឥណ្ឌា»។

នេះជារឿងមួយដ៏អស្ចារ្យសំរាប់ក្រុមហ៊ុនមួយនេះ [...]

ពិភពលោក​ឆ្នាំ​២០៣០ នឹង​ក្លាយ​​ជា​យ៉ាង​ដូចម្ដេច?

ពិភពលោក​ឆ្នាំ​២០៣០ នឹង​ក្លាយ​​ជា​យ៉ាង​ដូចម្ដេច?

ក្រុមប្រឹក្សាចំណេះដឹងជាតិអាមេរិក ទើបនឹងបានចេញផ្សាយ របាយការណ៍មួយ និយាយវិភាគពីព្រឹត្តិការណ៍ធំៗទាំងឡាយ ដែលនឹង​អាចកើតមានឡើងនៅឆ្នាំ២០៣០។


ពិភពលោក បាំងបិទដោយ ពន្លឺព្រះអាទិត្យ។ រូបភាពចក្ខុវិស័យ ជាលក្ខណៈ 3D។

ជារៀងរាល់៤ឆ្នាំម្ដង ស្ថាប័នចំណេះដឹងរបស់អាមេរិកមួយនេះ តែងបញ្ចេញអោយគេដឹងពី ចក្ខុវិស័យដែលនឹងអាចកើតមានឡើង នៅ២០ឆ្នាំខាងមុខ។ របាយការណ៍របស់ក្រុមប្រឹក្សានោះ មានរួមបញ្ចូល ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា ... អនុសាស​ខ្លះទៀតដូចជា៖ [...]

អាឡឺម៉ង់៖ ទំព័របច្ចុប្បន្នភាព របស់ហ្គូហ្គើល ត្រូវបានបង្ខំអោយ បង់ប្រាក់ទៅម្ចាស់អត្ថបទ

អាឡឺម៉ង់៖ ទំព័របច្ចុប្បន្នភាព របស់ហ្គូហ្គើល ត្រូវបានបង្ខំអោយ បង់ប្រាក់ទៅម្ចាស់អត្ថបទ

រដ្ឋាភិបាលនៃប្រទេសអាលឺម៉ង់ បានអោយភ្លើងខៀវទៅលើអត្ថបទច្បាប់មួយ ដែលតំរូវអោយ បណ្ដាគេហទំព័ររុករក ទាំងឡាយ បង់ប្រាក់ជូនទៅកាសែតឬម្ចាស់អត្ថបទ នៅពេលដែលគេហទំព័ររុករក បានបញ្ចូលនូវអត្ថបទរបស់កាសែត នោះ។  ហើយការបង្កើតច្បាប់នេះ ត្រូវបានគេមើលឃើញថា ជាការបាញ់ស៊ីបមួយ បាញ់ឆ្ពោះទៅ ទំព័របច្ចុប្បន្នភាព របស់ហ្គូហ្គើល (Google) ដែលជាគេហទំព័ររុករក ដ៏ធំជាងគេក្នុងពិភពលោក។


ទំព័របច្ចុប្បន្នភាពរបស់ហ្គូហ្គើល

គួរបញ្ជាក់ថា ក្នុងរយះពេលចុងក្រោយនេះ ហ្គូហ្គើល និងទំព័របច្ចុប្បន្នភាពរបស់ខ្លួន កំពុងស្ថិតនៅក្រោមការឃ្លាំមើល របស់សហគ្រាសកាសែតធំៗនៅក្នុងប្រទេសអាឡឺម៉ង់ ដូចយ៉ាងសហគ្រាស Axel Springer និង Bertelsmann ជាដើម។ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់ពួកគេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...