Posts tagged as "Santé"

នគរបាល​បាន​បំបែក​បណ្ដាញ​ជួញដូរ​ក្រលៀន​មួយ​ទៅ​ឥណ្ឌា

នគរបាល​បាន​បំបែក​បណ្ដាញ​ជួញដូរ​ក្រលៀន​មួយ​ទៅ​ឥណ្ឌា

ពីក្នុងចំណោម​ជនទាំងពីរនាក់ មានបុរសម្នាក់ដែលមានឈ្មោះ ឡាច ម៉េងហុង អាយុ៣៤ឆ្នាំ រស់នៅសង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសង្ស័យថា ជាមេខ្យល់។ ចំណែកឯស្ត្រីម្នាក់ទៀត ដែល​មាន​ឈ្មោះ អើ ឡាត អាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសង្ស័យ​ថា ជាអ្នក​ស្វែង​រកមនុស្ស (កួកជេ)។

លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ ​ប្រឆាំង​ការជួញដូរ​មនុស្ស និងកាពារអនិតិជន រាជធានី​ភ្នំពេញ ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង និងពាក្យបណ្ដឹង ទាក់ទងនឹងបណ្ដាញរកស៊ីជួញដូរក្រលៀន នាំ​មនុស្ស​ពី​កម្ពុជា ទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌានោះ​មក កងកម្លាំងរបស់លោក​បាន​ស្រាវ​ជ្រាវ និង​ឈាន​ទៅចាប់​ខ្លួន​ស្ត្រីម្នាក់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែឧសភា នៅត្រង់ចំណុច ខាងក្រោយ​ផ្សារឯករាជ្យ​២ ក្នុងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ មុននឹងចាប់ខ្លួន​បុរស​ម្នាក់ទៀត នៅយប់​ថ្ងៃ​ដដែល [...]

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ម្នាក់ជូនពរទៅ ម្នាក់ទៀតជូនពរមកវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ត្រឡប់ទៅលោក សម រង្ស៊ី វិញ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានសរសេរជូនពរលោក ឲ្យឆាប់ជាសះស្បើយ ពីជំងឺកាលពីម្សិលម៉ិញ។ នេះ បើតាមមតិយោបល់ពីរឃ្លា ដែលបានសរសេរ ដោយគណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Hun Sen» នៅលើទំព័រហ្វេសប៊ុក របស់សារព័ត៌មានក្នុងស្រុកមួយ។

បើតាមសារព័ត៌មាននោះ ដែលគេស្គាល់ថា មាននិន្នាការ ស្និតនឹងរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណនេយ្យនោះ ជារបស់លោក ហ៊ុន សែន។ គណនេយ្យហ្វេសប៊ុក «Hun Sen» បានសរសរ នៅត្រង់កន្លែង​ដាក់មតិយោបល់ថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ»។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ នៅថ្ងៃទី៥ ខែឧសភារួចហើយ ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារមួយ នៅលើទំព័រទ្វីសធើរ [...]

បណ្ដាញ​​«ប្រមាត់​ប្រមង់»​មួយ​នៅ​ប៉ាគីស្ដង់ ត្រូវ​បាន​វែក​មុខ

បណ្ដាញ​​«ប្រមាត់​ប្រមង់»​មួយ​នៅ​ប៉ាគីស្ដង់ ត្រូវ​បាន​វែក​មុខ

អាជ្ញាធរនៃប្រទេសប៉ាគីស្ដាន បានបំបែកសម្បុក នៃ​បណ្ដាញ​ ជួញដូរគ្រឿងក្នុងមនុស្ស មួយកន្លែង​ កាល​ពី​ដើម​សប្ដាហ៍​នេះ នៅក្នុងក្រុង «Lahore» ស្ថិតនៅភាគខាងកើត ជាប់ព្រំដែន​ជាមួយប្រទេសឥណ្ឌា។ ក្នុង​យុទ្ធនាការ​នោះ មនុស្ស​៦នាក់ ក្នុងនោះពីរនាក់ ជាគ្រូពេទេ្យ ត្រូវបានឃាត់ខ្លួន ចេញពីអាគារស្នាក់នៅមួយ។

បើតាមអាជ្ញាធរ បានថ្លែងឲ្យដឹងថា នៅក្នុងអាគារនោះ គេបានរកឃើញការផ្សាំថ្លើម សម្រាប់​អតិថិជន ដែល​សុទ្ធ​សឹង ជាអ្នកមាន​ប្រាក់ នៅក្នុងប្រទេសមួយចំនួន ជុំវិញ​ឈូងសមុទ្រពែរ្យ៍។

លោក «Jamil Ahmad Mayo» នាយរងភ្នាក់ងារសហព័ន្ធ ផ្នែកការស៊ើបអង្កេត របស់​ប្រទេស​ប៉ាគីស្ដង់ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» ថា៖ «កងកម្លាំងអាជ្ញាធរ បានសម្រុក ចូលទៅក្នុង​​អាគារស្នាក់នៅ​នោះ​ ហើយ​បាន​ប្រទះ​ឃើញ​​មនុស្ស ៤នាក់ កំពុងប្រព្រឹត្តិបទល្មើស៖ ពួកគេកំពុងវះកាត់ តភ្ជាប់ "ថ្លើម" ទៅ​ឲ្យ​ជន​បរទេស​ពីរ​នាក់ មកពីប្រទេស [...]

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

ទោះជាអវត្តមាន ពីឆាកនយោបាយខ្មែរ ក៏លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅ​តែ​ផ្ដល់​សម្លេង និង​រូបភាព​ម្ដងម្កាល នៅតាមបណ្ដាញ​សង្គម សម្រាប់ជូនទៅពលរដ្ឋ និង​ជាពិសេស​អ្នកគាំទ្រ​របស់​លោក។ លើក​នេះ លោកបាន​សរសេរ​សារ​ជូនពរ​មួយឃ្លា ជាភាសាអង់គ្លេស សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែលទើប​ប្រកាសថា បានធ្លាក់ខ្លួន​មានជំងឺ ចាំបាច់ត្រូវព្យាបាល ជាបន្ទាន់។

នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់រូបថត របស់​លោក ហ៊ុន សែន ​ដែល​ថត​ជាមួយ​កូនចៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី ជាមួយនឹងឃ្លានោះ ដូច្នេះ​ថា៖ «ខ្ញុំសូម​ជូនពរ ​​សូម​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆាប់ជា​សះស្បើយ និងត្រឡប់​មកមាន​សុខភាពបរិបូរណ៍​វិញ»។

ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ ត្រូវ​សង្គ្រោះ​បន្ទាន់

ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ ត្រូវ​សង្គ្រោះ​បន្ទាន់

ការធ្លាក់ខ្លួនឈឺ តាំងពីរសៀលម្សិលម៉ិញ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាំបាច់ ត្រូវការសង្គ្រោះបន្ទាន់នេះ បានធ្វើឲ្យអាក់ខាន ដល់ជំនួបជាច្រើន ជាមួយមន្ត្រីរាជការ ដែលលោកគ្រោងជួបនៅព្រឹកនេះ និងជាពិសេស មន្ត្រីបរទេសច្រើននាក់ មកពីប្រទេសជប៉ុន ឥណ្ឌា និងបារាំងនោះផង។ នេះ បើតាមការប្រកាសផ្ទាល់ របស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក នៅមុននេះបន្តិច។

លោកបានសរសេរថា៖ «ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្ដិបរទេស ពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលុបចោលទៅវិញ។»

លោក ហ៊ុន សែន មិនបានបញ្ជាក់ថា លោកមានអាការៈរោគអ្វី ដែលចាំបាច់ត្រូវព្យាបាលជាបន្ទាន់ យ៉ាងដូច្នេះទេ។ លោកគ្រាន់តែសរសេរថា៖ «ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជម្ងឺ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...