Posts tagged as "Santé"

«តាំង​សមាធិ»​ជា​ប្រចាំ​នៅ​ពេលណាខ្លះ ដើម្បី​ជីវិត​ជោគ​ជ័យ?

«តាំង​សមាធិ»​ជា​ប្រចាំ​នៅ​ពេលណាខ្លះ ដើម្បី​ជីវិត​ជោគ​ជ័យ?

ការ«តាំងសមាធិ» មិនត្រូវបានប្រជាជនខ្មែរ យកចិត្តទុកដាក់ឡើយនាពេលបច្ចុប្បន្ននេះ ខណៈពេលអត្ថប្រយោជន៏​របស់វា ត្រូវបានគេមើលរំលងនោះ។ «តាំងសមាធិ» មិនត្រឹមជួយដល់បុគ្គលគ្រប់គ្នា រួចផុតពីក្តីលំបាកនៃចិត្ត​មិន​ស្ងប់ទេ ថែម​ទាំងអាចជួយដល់មនុស្សគ្រប់គ្នាព្យាបាលជំងឺផ្លូវចិត្ត និងសម្រេចគោលបំណង ដែលខ្លួនចង់ធ្វើថែម​ទៀត។


ការតាំងសមាធិ ដោយប្រើអារម្មណ៍ មកនៅចុងត្រឹមចុងម្រាមដៃ។ (រូបថត  ឯកសារ)

សុខភាព - មានឯកសារជាច្រើនបានចងក្រង និងមានមនុស្សល្បីជាច្រើនបានប្រព្រឹត្តការតាំងសមាធិនេះ ទៅតាម ប្រភេទផ្សេងៗគ្នា។ ដើម្បីសំរបតាមកាល ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមលើកយកវិធីសាស្រ្តងាយៗ​ចេញពី​សៀវភៅមួយមានចំណងជើងថា សមាធិ សំរាប់កុមារា កុមារី យុវជន យុវតី ដែលរៀបរៀងដោយ ព្រះបាឡាត់ [...]

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

មិនមាននរណាម្នាក់សប្បាយចិត្ត នឹងស្ដាប់ស្នូរសន្ធឹកយន្ដហោះ ដែលលាន់ចង់បែកអាកាសនោះទេ។ ប៉ុន្តែមិនមែនត្រឹម​តែ​ជារឿង ដែលធ្វើឲ្យក្ដៅក្រហាយនោះទេ ព្រោះបើតាមការសិក្សាមួយ នៅប្រទេសអង់គ្លេស បាននិយាយថា ស្នូរសន្ធឹក​យន្ដហោះ បានបង្កើនហនិភ័យកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធសសៃឈាមខួរក្បាល និងបេះដូង ហើយអាចតម្រូវឲ្យ​អ្នក​ជម្ងឺ ត្រូវទៅស្នាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានករណីដល់ស្លាប់នោះទៀត។


ព្រលានយន្ដហោះ ហៀដ្សរ៉ូវ នៃទីក្រុងឡុងដ៍ នៅពេលយប់។ (រូបថត ឯកសារ MONOROOM.info)

ទីក្រុងប៉ារីស - នេះជាការសិក្សាស្រាវជ្រាវមួយ របស់ប្រទេសអង់គ្លេស ដែលបានធ្វើទៅលើព្រលានយន្ដហោះធំៗ ចំនួន​ប្រាំពីរនៅទ្វីបអ៊ឺរ៉ុប ប៉ុន្តែបានផ្ដោតសំខាន់ទៅលើ ប្រជាពលរដ្ឋចំនួនជាង ៣,៦លាននាក់ [...]

ដើម្បី​ការពារ​បេះដូង​របស់​អ្នក​ សូម​ទទួល​ទាន​ដំណេក អោយ​បាន​គ្រប់​ល្មម

ដើម្បី​ការពារ​បេះដូង​របស់​អ្នក​ សូម​ទទួល​ទាន​ដំណេក អោយ​បាន​គ្រប់​ល្មម

ការស្រាវជ្រាវជាច្រើន បានបង្ហាញថា ការទទួលទានដំណេកក្រោម ៦ម៉ោង ឬលើសពី៨ម៉ោង ក្នុងមួយយប់ បង្កើនឲ្យមាន ការគ្រោះថ្នាក់លើសសៃឈាមបេះដូង។

ការទទួលទានដំណេក លើសពី៨ម៉ោង ឬ តិចជាង៦ម៉ោង ទាំងពីរករណីរ ទទួលបាននូវការកើនឡើង នៃគ្រោះថ្នាក់លើ សសៃរឈាមបេះដូង យោងតាមការសិក្សារួមគ្នា ដែលបានបង្ហាញនៅសហរដ្ឋអាមេរិក កាលពីពេលកន្លងមក​ នៅក្នុង​ឱកាសជួបជុំ​ដ៏​សំខាន់មួយ ដែលទាក់ទងនឹងបេះដូង នៅទីក្រុងឈឺកាហ្គោសហរដ្ឋអាមេរិក។

ការទទួលទានដំណេក ដែលមានរយៈពេល តិចជាង៦ម៉ោងក្នុងមួយយប់ ធ្វើអោយមានគ្រោះថ្នាក់លើ សសៃឈាម​ខួរក្បាល និងគ្រោះថ្នាក់ពីរដង លើជំងឺគាំងសសៃឈាមបេះដូង។ បរិមាណ នៃភាពផុយស្រួយរបស់បេះដូង អាចនឹង គឺអាចកើនឡើងដល់ទៅ មេគុណ ១,៦ ។

ចំពោះមនុស្សដែលអោយដឹង ពីការទទួលទានដំណេក [...]

ឥណ្ឌា៖ កុមារ​២២​នាក់​ស្លាប់ដោយ​ពុល​អាហារ​ពេល​ថ្ងៃ នៅ​សាលា​រៀន

ឥណ្ឌា៖ កុមារ​២២​នាក់​ស្លាប់ដោយ​ពុល​អាហារ​ពេល​ថ្ងៃ នៅ​សាលា​រៀន

កុមារជាច្រើនសិបនាក់ នៅក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា បានពុលអាហារដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅសាលា​របស់ពួកគេ។ មួយចំនួនពីចំណោមនោះ បានរងគ្រោះស្លាប់បាត់បង់ជីវិត។ ការពុលនេះ ទំនងបណ្ដាលមកពីថ្នាំ ដាក់​សម្រាប់សម្លាប់សត្វល្អិត។


ភាពសោកសង្រេងរបស់ឪពុកម្ដាយនៃកុមាររងគ្រោះ។ (រូបថត AFP PHOTOSTR/AFP/Getty Images)

ភាពសប្បាយរីករាយ សំណើចក្អាកក្អាយនៃកុមារទាំងនោះកាលពីម្សិលម៉ិញ តែបានក្លាយជាទុក្ខហូហៀរជាទឹកភ្នែក សម្រាប់ក្រុមគ្រួសារនៅថ្ងៃនេះ។

នៅថ្ងៃពុធទី១៧ខែកក្កដានេះ កុមារជាង២០នាក់ពីក្នុងភូមិដ៏តូចមួយផ្នែកខាងជើងនៃប្រទេសឥណ្ឌា បានពុលចំណីអាហារ ដែលពួកគេបានទទួលទានមិនឆ្ងាយប៉ុន្មានពីសាលរៀន។ កុមារទាំងនោះមានអាយុប្រមាណជា៤ទៅដល់១០ឆ្នាំ [...]

នៅជប៉ុន ប្រើប្រាស់​ខ្យង ដើម្បី​ប្រឆាំង​ភាព​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ (VDO)

នៅជប៉ុន ប្រើប្រាស់​ខ្យង ដើម្បី​ប្រឆាំង​ភាព​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ (VDO)

នៅជប៉ុន ដើម្បីប្រឆាំងទល់នឹងភាពជ្រីវជ្រួញនៅលើផ្ទៃមុខ គេអាចចាប់ខ្យងនៅរស់ ឲ្យវារនៅលើកន្លែងដែល​មិនចង់ឲ្យ​ជ្រួញនោះ ហើយទុកវារហូត ដល់វាបញ្ចេញពពុះទឹកមាត់របស់វា។ ជាការព្យាបាលមួយដ៏ពិសេស សម្រាប់ស្ត្រីទាំង​ឡាយ​ដែលចង់បានសម្រស់ ឲ្យវិលត្រឡប់​មក​រកភាពវ័យក្មេងវិញ។


សត្វខ្យងកំពុងប្រតិបត្តិការព្យាបាលស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។ (រូបថត © Ci:z.Labo)

នៅជប៉ុន មានហាងកែសម្ផស្សមួយនោះ បានប្រើប្រាស់វិធីព្យាបាលមួយយ៉ាងពិសេស ដើម្បីត្រឡប់មករកភាពវ័យក្មេងវិញ នោះគឺការប្រើពពុះទឹកមាត់របស់សត្វខ្យង ជាថ្នាំ។ ប៉ុន្តែមិនមែនជាជារឿងចែដន្យនោះទេ ព្រោះនៅក្នុងពពុះខ្យងទាំងនោះ គេបានស្រាវជ្រាវដឹងថា មានជីវជាតិជាច្រើន ដែលតាមវិទ្យាសាស្ត្រ ពិតជាអាចបន្ថយស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខរបស់​មនុស្សបាន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...