ស៊ុយអែដថាការបោះឆ្នោតជាតិនៅកម្ពុជា ខ្វះភាពស្របច្បាប់
ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជា ដែលប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដានេះ ត្រូវបានប្រទេសស៊ុយអែដមួយទៀត ប្រកាសមិនទទួលស្គាល់ ដោយចាត់ទុកការបោះឆ្នោតមួយនេះ ខ្វះភាពស្របច្បាប់។ រដ្ឋមន្ត្រីការបរទេសស៊ុយអែដ អ្នកស្រី ម៉ារហ្គោ វ័លស្ទ្រម (Margot Wallström) បានបង្ហាញពីជំហរខាងលើនេះ តាមរយៈសារមួយរបស់អ្នកស្រី ដែលបង្ហោះ នៅលើបណ្ដាញសង្គម កាលពីចុងសប្ដាហ៍កន្លងមកនេះ។
ប្រមុខការទូតស៊ុយអែដ បានបញ្ជាក់ឡើងថា៖ «កង្វះភាពស្របច្បាប់ នៅក្នុងការបោះឆ្នោតជាតិ នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា។ គណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានបង្ខំឲ្យរំលាយ និងមិនអនុញ្ញាត ឲ្យចូលរួមប្រកួតប្រជែង។ ប្រទេសស៊ុយអែដ និងសហភាពអឺរ៉ុប អំពាវនាវយ៉ាងទទូច ឲ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។»។
នេះ ជាប្រតិកម្មថ្មីមួយទៀត របស់សមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បន្ទាប់ពីប្រតិកម្មដែលធ្វើឡើង [...]