បក្សរស្មីខេមរាប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ សីហា ២០១៨
- កែប្រែចុងក្រោយ: August 02, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សរស្មីខេមរា ដែលដឹកនាំដោយលោក ស៊ិន សុភាព និងឈរនៅលេខរៀងទី៩ នៅលើសន្លឹកឆ្នោត បានប្រកាសមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនោះទេ។
លិខិតជូនដំណឹងមួយ របស់គណបក្ស ចុះថ្ងៃទី៣១ ខែកក្កដា ដែលត្រូវបានផ្ញើរ ទៅកាន់ស្ថានទូតនានា ក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា គណបក្សរស្មីខេមរា មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ ជាដាច់ខាត ដោយសារតែការបោះឆ្នោតនេះ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ មិនមានដំណើរការរៀបចំ ដោយសេរី ត្រឹមត្រួវ និងយុត្តិធម៌។
គណបក្សរស្មីខេមរា ជាគណបក្សមួយពីក្នុងចំណោមគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលផ្ដល់ជ័យជំនះ ឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ សឹងតែ១០០% នៃអសនៈ នៅក្នុងរដ្ឋសភា។
ប្រទេសធំៗជាច្រើន ដូចជា សហរដ្ឋអាមេរិក កាណាដា សហភាអឺរ៉ុ បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី និងញ៉ូហ្សេឡែន ជាដើម បានចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួន ចាត់ទុកការបោះឆ្នោតនេះ មិនមានលក្ខណៈប្រជាធិបតេយ្យឡើយ៕