«ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន»
របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលមានទីតាំងនៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានទម្លាយឲ្យដឹងនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»ដ៏អស្ចារ្យ នៃក្រុមគ្រួសារផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំងនោះ ថាមានកម្រិតច្រើនជាង ៥០០លានដុល្លារ។
នៅក្នុងរបាយការណ៍នោះ បានលើកមកនិយាយយ៉ាងលំអិត និយាយពី កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើក្រុមហ៊ុន-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែលធ្វើការបណ្ដាក់ទុន [...]