«Brady N Young» ត្រៀម​​ទទួល​ទោស​រឿង​​ស្នើធ្វើតេស្ដ៍ ADN ហ៊ុន សែន-ហ៊ុន ម៉ាណែត

លោក យ៉ង់ ណុយ ដែលមានរហស្សនាម នៅលើហ្វេសប៊ុក «Brady N Young» បានថ្លែងតាមវីដេអូថា លោក​នឹង​ត្រៀម​ទទួល​ទោស ពីបទស្មើសុំឲ្យមានការពិនិត្យ ADN ឬ DNA រវាងលោក ហ៊ុន សែន និងកូន​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។
«Brady N Young» ត្រៀម​​ទទួល​ទោស​រឿង​​ស្នើធ្វើតេស្ដ៍ ADN ហ៊ុន សែន-ហ៊ុន ម៉ាណែត
លោក យ៉ង់ ណុយ ដែលមានរហស្សនាម នៅលើហ្វេសប៊ុក «Brady N Young»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 16, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«តើលោក (ហ៊ុន សែន) ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច? ឲ្យមានការប៉ះប៉ូវយ៉ាងម៉េច? (...) ឬក៏លោកចង់យកខ្ញុំ ទៅ​កាត់​ទោស​នៅស្រុកខ្មែរ ចង់ឲ្យខ្ញុំទៅសារភាពទោស ទៅទទួលកំហុស ខ្ញុំអាចទទួលកំហុសណ្នឹង។ បាទ! ព្រោះ​គ្រាន់​តែ​ទោស ក្នុងការស្នើសុំធ្វើតេស្ដ៍ DNA ណ្នឹង ខ្ញុំជឿថា មិនមានទោសដល់ប្រហារជីវិត ដល់កាត់ក ដល់​យក​​ឲ្យ​ក្រពើ​ស៊ីនោះទេ។» នេះជាការដកស្រង់ខ្លីមួយ ពីវីដេអូថ្មីរបស់លោក យ៉ង់ ណុយ ហៅ «Brady N Young» អតីត​សមាជិក​មួយ​រូប របស់គណបក្សសង្គ្រោះជាតិ ​ពីទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​​​ត្បូង សហរដ្ឋអាមេរិក។

នៅក្នុងវីដេអូថ្មី ដែលត្រូវបានបង្ហោះ​នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក យ៉ង់ ណុយ បានវិលត្រឡប់​មក​និយាយយ៉ាងលំអិត សារជាថ្មីទៀត នូរដំណើររឿង ដែលទាក់ទងនឹងករណីអ្នកស្រី ប៊ុន រ៉ានី ភរិយា និង​លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់លោក ហ៊ុន សែន ដែលបានរងការចោទប្រកាន់ថា ជាភរិយា និង​កូន​លួច​លាក់ របស់អតីតមេទ័ពវៀតណាម ឈ្មោះ ឡេ ដឹកថូ។

រឿងរ៉ាវចោទប្រកាន់ដ៏អាស្រូវ បានឈានដល់ដំណាក់កាល នៃការប្រកាសហើយប្រកាសទៀត ពីសំណាក់​លោក ហ៊ុន សែន ពីអ្វីមួយ ដែលលោកហៅថា ជាភាពឈឺចាប់របស់លោក ប្រាប់ទៅពលរដ្ឋ និងបណ្ដា​មេ​ដឹកនាំ​នានា នៅជុំវិញពិភពលោក ដោយលោកបានចោទ​មេដឹកនាំ​គណបក្ស​ប្រឆាំង ថាជាអ្នកនៅពីក្រោយ​រឿងរ៉ាវ​នេះ។

សូមរំលឹកជូនថា កាលពីនៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ២០១៦ កន្លងមក គណបក្ស​សង្គ្រោះ​ជាតិបានបណ្ដេញ​លោក យ៉ង់ ណុយ រូបនេះ ចេញពីគណ​បក្ស។ ក្នុង​សេចក្តី​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ហត្ថលេខា​ដោយ​​អនុ​ប្រធាន​​គណបក្ស លោក កឹម សុខា បានបញ្ជាក់​ថា ការ​បញ្ចប់​សមាជិកភាព របស់លោក យ៉ង់ ណុយ ដោយ​ផ្អែក​​លើ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស។

» សូមទស្សនាវីដេអូថ្មីរបស់លោក យ៉ង់ ណុយ ទាំងស្រុងដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...