ឆ្កែមួយក្បាលនេះស្លាប់ «ដើម្បីប្រទេសបារាំង ប្រឆាំងក្រុុម ISIS»
ការស្លាប់របស់ឆ្កែឈ្មោះ «Diesel» បានធ្វើឲ្យអ្នកផង ដែលដឹងរឿង មានការរញ្ជួលចិត្តយ៉ាងខ្លាំង។ ឆ្កែមួយក្បាលនេះ ត្រូវបានសម្លាប់ ដោយក្រុមភេរវជន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ នៅខណៈពេល ដែលកងកម្លាំងពិសេសបារាំង បានវាយសម្រុក ចូលទៅកំទេចសម្បុក របស់ក្រុមភេរវជន សមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលស្ថិតក្នុងក្រុង «សាំងឌឺនីស (Saint-Denis)» ភាគខាងជើងរដ្ឋធានីប៉ារីស។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ កងកម្លាំងពិសេសម្នាក់ ដែលជាម្ចាស់ របស់ «Diesel» ឆ្កែពូជ ប៊ែរហ្សេអាល្លឺម៉ង់ អាយុ៧ឆ្នាំ បានរៀបរាប់ឡើងវិញ ពីពេលដែល «Diesel» ត្រូវបានសម្លាប់ តាមការសម្ភាសមួយ ជាមួយនឹងវិទ្យុបារាំង «RMC»។
កងកម្លាំងពិសេស ដែលត្រូវបានរក្សាអត្តសញ្ញាណ មិនបញ្ចេញឲ្យដឹងនោះ បាននិយាយថា នៅព្រឹកថ្ងៃនោះ បន្ទាប់មានការបាញ់ឆ្លើយឆ្លងគ្នាជាច្រើនគ្រាប់មក [...]