អ៊ឺរ៉ូ២០១៦៖ ហុងគ្រី លត់អូទ្រីសអតីតសម្ព័ន្ធភាពរបស់ខ្លួន ២-០
ការប្រកួតរវាងប្រទេសជិតខាងទាំងពីរ បានប្រព្រឹត្តិទៅ នៅថ្ងៃអង្គារទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងកីឡាដ្ឋាននៃក្រុង «Bordeaux» ភាគខាងលិចប្រទេសបារាំង។ ជាការប្រកួតដំបូង សម្រាប់ជុំទីមួយ នៃវគ្គជម្រុះ របស់ពូល F ដែលជាពូលចុងក្រោយ និងមានបួនប្រទេស៖ ហុងគ្រី អូទ្រីស ព័រទុយហ្គាល និងអាយឡេន។
តាមពិតទៅ មិនមាននរណាម្នាក់រង់ចាំ ពីក្រុមជម្រើសជាតិហុងគ្រីមួយ ដែលត្រូវបានរៀបចំយ៉ាងល្អដូច្នេះឡើយ៖ ខ្សែការពាររឹងមាំ និងចេះឆ្លៀតឱកាសវាយលុកយ៉ាងរហ័ស ព្រមទាំងប្រកបដោយប្រសិទ្ធភាព។ នៅពាក់កណ្ដាលម៉ោងដំបូង ក្រុមអូទ្រីសវិញ មានឱកាសទាត់បញ្ចូលទីជាច្រើន តែមិនទទួលបានលទ្ធផលអ្វីទេ ដោយត្រូវឆ្លងកាត់ខ្សែការពារហុងគ្រី ជាពិសេសអ្នកចាំទីហុងគ្រី ដ៏ចាស់វស្សា។
គ្រាប់បាល់ទាំងពីរ បស់ក្រុមហុងគ្រី រកបានដោយកីឡាករ «Szalai» នៅនាទីទី៦២ និងកីឡាករ «Stieber» នៅនាទីទី៨៧។ នៅចំពោះគ្រាប់បាលទាំងពីរនេះ [...]