Posts tagged as "QZ8501"

AirAsia៖ បំណែក​ចំនួន​៤​របស់​យន្ដហោះ ត្រូវ​បាន​រក​ឃើញ​នៅ​បាត​សមុទ្រ

AirAsia៖ បំណែក​ចំនួន​៤​របស់​យន្ដហោះ ត្រូវ​បាន​រក​ឃើញ​នៅ​បាត​សមុទ្រ

បន្ទាប់​ពី​យុទ្ធនា​ការ​រុក​រក ប្រើ​ពេល​អស់​៧​ថ្ងៃ​មក​ហើយ​នោះ នៅ​ពេល​នេះ​ក្រុម​អ្នក​ស្វែង​រក​យន្ដហោះ បាន​រក​ឃើញ​បំណែក​របស់​យន្ដហោះ អ៊ែរប៊ូស (Airbus A320-200) ចំនួន​បួន​ផ្នែក​ដ៏​សំខាន់។ បំណែក​ចំនួន​ពីរ ត្រូវ​បាន​រក​ឃើញ​ក្នុង​ថ្ងៃ​សៅរ៍​នេះ ខណៈ​បំណែក​ចំនួន​ពីរ​ទៀត ត្រូវ​បាន​ស្រង់​ឡើង​តាំង​ពី​យប់​ថ្ងៃ​សុក្រ។ នេះ​ជា​ការ​អះអាង​របស់​​លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយក​​ទី​ភ្នាក់ងារ​​ជាតិ ខាង​​ការ​​រុក​រក និង​​ជួយ​​សង្គ្រោះ​​របស់​ប្រទេស​​ឥណ្ឌូនេស៊ី។

លោក ប៊ំបង បាន​បដិសេធ​មិន​បញ្ចាក់​ឲ្យ​ច្បាស់​ថា តើ​បំណែក​ទាំង​បួន​នេះ ជា​ផ្នែក​អ្វី​របស់​យន្ដហោះ​ឲ្យ​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​បំណែក​មួយ ត្រូវ​បាន​ប្រភព​​ស្និត​នឹង​ការ​រុក​រក​បង្ហើប​ប្រាប់​ថា ទំនង​ជា​កន្ទុយ​របស់យន្ដហោះ។

យុទ្ធនាការរុករកនៅតែបន្តទៅមុខទៀត ដោយមានការចូលរួមពីច្រើនប្រទេស ដោយប្រើទាំងនាវា និង​យន្ដហោះ។ [...]

AirAsia៖ សាក​សព​ចំនួន​ប្រាំ​ទៀត រក​ឃើញ​ជាប់​ជា​មួយ​កៅអី​យន្ដហោះ

AirAsia៖ សាក​សព​ចំនួន​ប្រាំ​ទៀត រក​ឃើញ​ជាប់​ជា​មួយ​កៅអី​យន្ដហោះ

ពីក្នុង​ចំណោម​សាក​សព​ទាំង​៣០ ដែល​ទើប​នឹង​រក​ឃើញ​នេះ សាក​សព​ចំនួន​២១ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​រុក​រក កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ។ ក្នុង​ថ្ងៃ​ដដែល​នេះ សាក​សព​បី​នាក់​ត្រូវ​បាន​កំណត់​ពី​អត្ត​សញ្ញាណ និង​ពី​ក្នុង​នោះ​ម្នាក់ ជា​សមាជិក​បម្រើ​ការ​នៅ​លើយន្ដហោះ។

ការ​រុក​រក នៅ​តែ​ដំណើរការ ​បើ​ទោះ​ជា​ស្ថាន​ភាព​ឧត្តុ​និយម​ មាន​សភាព​អាក្រក់​យ៉ាង​ណា​ក៏​ដោយ។ រី​ឯ​សម្ភារៈ​ជា​បំណែក​របស់​តួ​យន្ដហោះ​ជា​ច្រើន ក៏​ត្រូវ​បាន​ស្រង់​បាន​មក​ដែរ។ តែ​ក្រុម​អ្នក​ជ្រមុជ​ទឹក នៅ​មិន​ទាន់​អាច​ចុះ​ទឹក​បាន​នៅ​ឡើយ ដោយ​ទំនង​ជា​រងចាំ​ដំណឹង ពី​នាវា​ដែល​មាន​បំពាក់​ដោយ​ឧបករណ៍ សម្រាប់​រាវ​រក​រលក​សញ្ញា ធ្វើ​ការងារ​របស់​ខ្លួន​ជា​មុន​សិន។

អ្នកជំនាញបារាំង បានទៅដល់ឥណ្ឌូនេស៊ី

ការិយាល័យអង្កេត និងវិភាគរបស់ប្រទេសបារាំង ហៅកាត់ថា BEA ដែលមានជំនាញខាង​គ្រោះថ្នាក់ផ្លូវ​អាកាស [...]

AirAsia៖ សារ​ទម្លុះ​បេះដូង​ចុង​ក្រោយ របស់​ស្ត្រី​បម្រើ​ការ​លើ​យន្ដហោះ

AirAsia៖ សារ​ទម្លុះ​បេះដូង​ចុង​ក្រោយ របស់​ស្ត្រី​បម្រើ​ការ​លើ​យន្ដហោះ

ប្រកប​ជំនាញ​ជា​អ្នក​បម្រើ​ការ​នៅ​លើ​យន្ដហោះ ជា​ក្ដី​ស្រម័យ​តែ​មួយ​គត់ នៅ​ក្នុង​ជីវិត​របស់​នាង។ អញ្ចឹង​ហើយ​បាន​ជា នាង ឃែរូនីហ្សា ហ្វូស្សី (Khairunnisa Fauzi) មាន​សេចក្ដី​អំណរ​ណាស់ តាំង​ពី​នាង​បាន​ក្លាយ ជា​ស្ត្រី​បម្រើការ​នៅ​លើ​យន្ដហោះ អ៊ែរអេសៀ ពី​ប៉ុន្មាន​ខែ​មុន។ ប៉ុន្តែ​គួរ​ឲ្យ​អនិច្ចា​ជា​ពន់​ពេក​ណាស់ ព្រោះ​​ព្រហ្មលិខិត​​ដ៏​ឬស្យា មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង និង​អ្នក​ដែល​នៅ​ជុំ​វិញ​នាង អាច​ទទួល​សុភមង្គល​នេះ​បាន​យូរ​​ប៉ុន្មាន​ឡើយ។

ក្នុង​ចំណោម​សាកសព​ដំបូង​គេ ដែល​ត្រូវ​បាន​ស្រង់​ពី​សមុទ្រ ហ្សាវ៉ា (Java) មក​នោះ មាន​សាក​សព​​មួយ​​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​នារី​បម្រើ​ការ​វ័យ​ក្មេង អាយុ​ទើប​នឹង​២២​ឆ្នាំ​រូប​នេះ។

ខុសពីស្ត្រីបម្រើការជាច្រើននាក់ផ្សេងទៀត នៅលើយន្ដហោះ នាង ឃែរូនីហ្សា តែងចូលចិត្តបង្ហោះ​នៅលើ​បណ្ដាញសង្គម អ៊ិនស្តាហ្គ្រាម (Instagram) នូវរាល់អ្វីៗ ដែលនាងបានធ្វើ [...]

យន្ដហោះ AirAsia ទំនង​ជា​ចុះ​ចត​លើ​សមុទ្រ​សន្សឹមៗ មុន​ពន្លិច​ដោយ​រលក​ធំ

យន្ដហោះ AirAsia ទំនង​ជា​ចុះ​ចត​លើ​សមុទ្រ​សន្សឹមៗ មុន​ពន្លិច​ដោយ​រលក​ធំ

មិន​មាន​ការ​ប៉ះ​ទង្គិច ដូច​ជា​ការ​ធ្លាក់​បោក​ខ្លួន​ទៅ​លើ​ផ្ទៃ​ទឹក​ទេ។ តែ​យន្ដហោះ​បាន​លិច​ដោយ​សន្សឹមៗ ទៅ​ក្នុង​ទឹក។ អ្នក​បើក​បរ​យន្ដហោះ បាន​សម្រេច​បន្ទាប​យន្ដហោះ​សន្សឹមៗ មក​ចុះ​ចត​នៅ​លើ​ផ្ទៃ​សមុទ្រ មុន​នឹង​តួ​យន្ដហោះ​ចាប់​ផ្ដើម​លិច​ចូល​ទៅក្នុង​ទឹក​យ៉ាង​ឆាប់​រហ័ស ដែល​ទំនង​ជា​មក​ពី​រលក​ធំៗ នៃ​អាកាស​ធាតុ​ដ៏​អាក្រក់។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ជា​ច្រើន​នាក់ ដែល​ចូល​រួមវិភាគ ក្នុង​ការ​រុក​រក​យន្ដហោះ អ៊ែរប៊ូស (AirBus) របស់​ក្រុមហ៊ុន អ៊ែអេសៀ ដែល​ជួប​គ្រោះ​ថ្នាក់​ធ្លាក់ កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លង​មក​នេះ។

យន្ដហោះ អ៊ែរប៊ូស (Airbus A320-200) បាន​ហោះ​ងើប​ខ្លួន ចេញ​ពី​ព្រលាន​យន្ដហោះ​​អន្តរជាតិ​​ក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) ហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សាំងហ្គាពួរ។  បន្ទាប់ពីហោះបាន​រយៈពេល​៤២​នាទី មកដល់កណ្ដាលសមុទ្រហ្សាវ់ា (Java) [...]

យន្ដហោះ AirAsia៖ តុលាការ​បារាំង​បើក​ការ​​អង្កេត​មួយ​ ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា»

យន្ដហោះ AirAsia៖ តុលាការ​បារាំង​បើក​ការ​​អង្កេត​មួយ​ ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា»

តុលាការ​នៃ​រដ្ឋធានី​ប៉ារីស​ប្រទេស​បារាំង បាន​សម្រេច​បើក​សំនុំ​រឿង​ស៊ើប​អង្កេត ក្នុង​ជំហាន​ដំបូង​មួយ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា» ទៅ​លើ​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ អ៊ែរប៊ូស (Airbus A320-220) របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរ​អេសៀ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ ខែ​ធ្នូ​នេះ នៅ​លើ​សមុទ្រ​ហ្សាវ៉ា (Java) ដែល​មាន​ជំនួយ​ការ​បើក​បរ​យន្ដហោះ​មួយ​រូប ជា​ជន​ជាតិ​បារាំង។

ការបើក​សំនុំ​រឿង​របៀប​នេះ បាន​ធ្វើ​ឡើង​សឹង​តែ​ជា​ស្វ័យ​ប្រវត្តិ ដោយ​តុលាការ​បារាំង នៅ​ពេល​ណា​ដែល​មាន​គ្រោះ​ថ្នាក់​មួយ​កើត​ឡើង មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​បារាំង ទោះ​នៅ​ទី​ណា​ក៏​ដោយ។ ហើយ​ការ​ស៊ើប​អង្កេត​នេះ ត្រូវ​បាន​ច្បាប់​បារាំង​បញ្ជា ឲ្យ​មន្ត្រី​ដែល​មាន​សមត្ថកិច្ច អនុវត្ត​នូវ​ភារកិច្ច​របស់​ខ្លួន ដោយ​មិន​ចាំ​បាច់​មាន​ពាក្យ​បណ្ដឹង ពី​ជន​រង​គ្រោះ​ឡើយ។ ចំពោះ​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...