AirAsia៖ បុរសម្នាក់ព្យាយាមបើកទ្វាយន្ដហោះ ពេលកំពុងហោះហើរ
អ្នកដំណើរ ជិះក្នុងយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ «AirAsia» នៃជើងហោះហើរក្នុងប្រទេសឥណ្ឌា ដែលភ្ជាប់រដ្ឋធានី ញូដេលី (New Delhi) ទៅកាន់ក្រុង រ៉ុងឈី (Ranchi - ភាគខាងកើត) បានទទួលការភ័យភិតយ៉ាងខ្លាំង បន្ទាប់ពីការប៉ុនប៉ងរបស់បុរសម្នាក់ ចង់ស្ទុះទៅបើកទ្វាយន្ដហោះ ក្នុងពេលដែលយន្ដហោះ កំពុងហោះហើរ កណ្ដាលវេហាស៍នៅឡើយ។ នេះ បើតាមរបាយការណ៍មួយ ចេញផ្សាយកាលពីម្សិលម៉ិញ របស់សារព័ត៌មាន «Times of India» ក្នុងប្រទេសឥណ្ឌា។
សារព័ត៌មានបានរៀបរាប់ថា ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃចន្ទ វេលាម៉ោងប្រមាណជា ២១ និង៥០នាទី នៅមុនពេលយន្ដហោះអ៊ែរប៊ូស (AirBus A320) ចាប់ផ្ដើមបន្ទាបខ្លួន ដើម្បីចុះចតនៅព្រលានយន្ដហោះ ក្រុង រ៉ង់ឈី។ នៅពេលនោះ [...]