កំពូលអ្នកចាំទីរបស់អ៊ីតាលី ប្រកាសមិនចូលប្រកួតជាមួយអង់គ្លេស
ដោយមានអារម្មណ៍ថា មិនអាចមានលទ្ធភាពក្នុងការប្រកួត ទល់នឹងក្រុមជម្រើសជាតិអង់គ្លេសបាន នៅយប់នេះ អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង (Gianluigi Buffon) បានប្រកាសជូនពរឲ្យជ័យ ទៅអ្នកចាំទី ដែលចូលមកជំនួសខ្លួន កីឡាករ សាវ៉ាទរ ស៊ីរីហ្គូ (Salvatore Sirigu)។
អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង។ (រូបថត AP)
បាល់ទាត់ពិភពលោក - តែប៉ុន្មានម៉ោងមុនការប្រកួត រវាងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និងអ៊ីតាលី កំពូលអ្នកចាំទីច្រើនជំនាន់របស់អ៊ីតាលី កីឡាករ ហ្សៀនលូជី ប៊ូហ្វុង បានប្រកាសដកខ្លួនចេញពីការប្រកួត ដោយមូលហេតុរបួស នៅត្រង់កែងជើងខាងស្ដាំ។ ប៉ុន្តែក្រុមជម្រើសជាតិអ៊ីតាលី នៅតែមានលទ្ធភាពចេញទៅប្រកួត [...]