ពលរដ្ឋសេសានក្រោម២៖ រដ្ឋាភិបាលធ្វើមិនដឹងមិនឮ ពីបញ្ហាពួកខ្លួន
ពលរដ្ឋភាគឦសាន - តំណាងប្រជាពលរដ្ឋប្រាំមួយភូមិ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីសំណង់ទំនប់វារីអគ្គិសនី សេសានក្រោមពីរ បានលើកឡើងថា មកទល់នឹងពេលនេះទាំងតំណាងក្រុមហ៊ុន ទាំងតំណាងរដ្ឋាភិបាល ឬមន្រ្តីពាក់ព័ន្ធនានា បានបង្ហាញនូវសកម្មភាពយ៉ាង«ស្ងៀមស្ងាត់» ចំពោះការដោះស្រាយបញ្ហាជាមួយពលរដ្ឋ តែលេចធ្លោនៅសកម្មភាពឈូសឆាយ និងកាប់រានទន្រានដីព្រៃ ព្រៃឈើយ៉ាងច្រើនសស្រាក់ស្រាំ រហូតលើសពីអ្វីដែលត្រូវធ្វើ ក្នុងហេតុផលស្តារបាតអាងសាងសង់ទំនប់។
ការលើកឡើងទាំងនេះ បានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយ នៅទីស្នាក់ការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដា ដោយរួមសហការជាមួយអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធមួយចំនួនទៀត។
លោក ស្រី លីបិ មកពីសហគមស្រែពក បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនរស់អាស្រ័យផល [...]