យន្ដហោះយោធារ៉ូស្ស៊ីធ្លាក់ចូលសមុទ្រ ជាមួយកងសិល្បៈ៦៤នាក់
ជាមួយនឹងសារសំដែងមរណទុក្ខ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីនៃប្រទេសរ៉ូស្ស៊ី បានបញ្ជាឲ្យបង្កើតឡើងភ្លាម នូវគណៈកម្មាការស៊ើបអង្កេតមួយ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ឌមីទ្រី ម៉េដវេដេវ (Dmitri Medvedev) ដើម្បីស្វែងយល់ ពីមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្ដហោះយោធាមួយគ្រឿង ធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ កាលពីព្រឹកថ្ងៃអាទិត្យនេះ នៅពេលដែលយន្ដហោះនេះ ហោះឆ្ពោះទៅកាន់ប្រទេសស៊ីរី។
យន្ដហោះធុន «Tu-154» បានហោះងើបខ្លួន នៅម៉ោង៥និង៤០នាទី ហើយភ្លាមៗក្រោយមក យន្ដហោះបានបាត់ខ្លួន ពីប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស មុននឹងដំណឹងអកុសលបានធ្លាក់មកដល់ នៅពេលបន្ទាប់មកទៀត ថាយន្ដហោះបានធ្លាក់បោកខ្លួន ចូលក្នុងសមុទ្រ នៅខាងមុខក្រុង «Sotchi (ភាគខាងត្បូង នៃប្រទេសរ៉ូស្ស៊ី)»។
ពីក្នុងចំណោមអ្នកដំណើរ ទាំង៩២នាក់ ដែលជិះនៅក្នុងយន្ដហោះ មាន៨នាក់ជាបុគ្គលិកបម្រើការ របស់យន្ដហោះ និង៦៤នាក់ [...]