ស្ថានភាពសុខភាពរបស់ស្ដេចថៃ ស្ថិតក្នុងភាព«បន្ទាន់»
ព្រះបាទ ភូមិបុល អាឌុយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ ដែលមានព្រះជន្មាយុ ៨៨ព្រះវស្សា និងដែលកំពុងសម្រាក ព្យាបាលព្រះឈួននៅក្នុងមន្ទីរពេទ្យ តាំងពីពីរឆ្នាំមកនោះ ត្រូវបានដាក់ឲ្យសង្គ្រោះជាបន្ទាន់ ដោយមានជំនួយពីខ្យល់អុកស៊ីសែន សម្រាប់ដកដង្ហើម នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការប្រកាសឲ្យដឹង របស់ព្រះបរមរាជវាំងថៃ កាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ទៀតថា ស្ថានភាពសុខភាពរបស់ទ្រង់ មិនមានភាព«នឹងនរ»ទេ។
ព្រះមហាក្សត្រ ភូមិបុល អាឌុយ៉ាដេត ដែលគ្រងរាជ្យតាំងពី៧០ឆ្នាំមកនោះ ទទួលបានការគោរពដ៏ខ្លាំងក្លា ពីសំណាក់ប្រជានុរាស្ត្រថៃ ប៉ុន្តែទ្រង់មិនបានបង្ហាញព្រះកាយជាសាធារណៈ ប្រមាណជា១ឆ្នាំហើយ ដោយសារព្រះរាជសុខភាពរបស់ទ្រង់ បានធ្លាក់ចុះខ្សោយខ្លាំង។
សេចក្ដីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង បានសរសេរឲ្យដឹងទៀតថា៖ «ក្រុមគ្រូពេទ្យ កំពុងត្រួតពិនិត្យយ៉ាងដិតដល់ នូវអាការៈរោគ [...]