Posts tagged as "Prayut Chan-O-Cha"

ថៃ៖ អាមេរិក​និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​នឹង​រដ្ឋ​ប្រហារ​យោធា

ថៃ៖ អាមេរិក​និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​នឹង​រដ្ឋ​ប្រហារ​យោធា

បន្ទាប់ពីប្រទេសបារាំង ឥឡូវនេះសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប បានចេញមកធ្វើប្រតិកម្មទៅលើព្រឹត្តិការណ៍​​«រដ្ឋប្រហារយោធា» នៅថៃ។ អាមេរិកប្រកាសឲ្យមានពិនិត្យឡើងវិញ ពីកិច្ចសហប្រតិបត្តិការយោធា​រវាង​ប្រទេស​ទាំងពី ខណៈពេលសហគមន៍អ៊ឺរ៉ុប បានអំពាវនាវឲ្យមានឡើងវិញយ៉ាងឆាប់បំផុត នូវដំណើរការ​ប្រជាធិបតេយ្យ។


កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិសហរដ្ឋអាមេរិក) បានថ្លែងឲ្យដឹង នៅ​ប៉ុន្មានម៉ោងក្រោយរដ្ឋប្រហារយោធាមួយ នៅប្រទេសថៃថា៖ «សហរដ្ឋអាមេរិក ធ្វើការពិនិត្យឡើងវិញ នូវកិច្ចសហ​ប្រតិបត្តិការយោធា ជាមួយនឹងទីក្រុងបាងកក ដើម្បីសម្រេចិត្តថា [...]

ប្រទេស​បារាំង ថ្កោល​ទោស​រដ្ឋប្រហា​យោធា​លើក​ទី​១៩​នៅ​ថៃ

ប្រទេស​បារាំង ថ្កោល​ទោស​រដ្ឋប្រហា​យោធា​លើក​ទី​១៩​នៅ​ថៃ

ភ្លាមៗ បន្ទាប់ពីកងទ័ពថៃប្រកាសពីការធ្វើរដ្ឋប្រហា ផ្ដួលរំលំរដ្ឋាភិបាលចាំផ្ទះនោះមក ប្រទេស និងមេដឹកនាំ​នានា​នៅក្នុង​ពិភពេលោក បានចាប់ផ្ដើមប្រតិកម្មជាបណ្ដើរៗ។ ប្រទេសបារាំងតាមរយៈប្រធានាធិបតីរបស់ខ្លួន លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានថ្កោលទោសរដ្ឋប្រហារនេះ ហើយបានអំពាវនាវឲ្យមានការ​ត្រឡប់​មក​វិញជាបន្ទាន់ នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ និងរៀបចំនូវការបោះឆ្នោតមួយ នៅក្នុងប្រទេសថៃ។


ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍ ថ្ងៃទី៨មិថុនា / រូបថត : m.ocdn.eu

នយោបាយថៃ - អំពើរដ្ឋប្រហារយោធានៅក្នុងប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ត្រូវបានថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ដោយប្រទេសបារាំង។ [...]

កងទ័ព​ថៃ​ព្យួរ​រដ្ឋធម្មនុញ្ញ ព្រឹទ្ធសភា​ដើរ​ជា​ធម្មតា ហាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

កងទ័ព​ថៃ​ព្យួរ​រដ្ឋធម្មនុញ្ញ ព្រឹទ្ធសភា​ដើរ​ជា​ធម្មតា ហាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

បន្ទាប់ពីបានប្រកាសរដ្ឋប្រហារដោយអគ្គមេបញ្ជាការកងទ័ពជើងគោក លោក ប្រយុទ ចាន់អ៊ូចារ កាលពីរសៀល​ថ្ងៃទី២២ ខែឧសភានេះមក អ្នកនាំពាក្យកងទ័ពថៃ បានចេញមកប្រកាសនៅយប់ថ្ងៃដដែលនេះ ពីការព្យួររដ្ឋធម្មនុញ្ញ​របស់ប្រទេស លើកលែងតែជំពូកដែលមានចែងពីព្រះមហាក្សត្រ។ របបយោធាមួយ ត្រូវបានដាក់ឲ្យកាន់អំណាច​នៅថៃចាប់ពីថ្ងៃនេះតទៅ។


អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អូចា។

នយោបាយថៃ - «កងទ័ពព្យួររដ្ឋធម្មនុញ្ញ លើកលែងតែជំពូកដែលចែងពីរាជានិយម» នេះជាការប្រកាសរបស់អ្នក​នាំពាក្យកងទ័ពថៃ នៅតាមកញ្ចក់ទូរទស្សន៍ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភានេះ បន្ទាប់ពីលោក ប្រាយុទ ចាន់អ៊ូចារ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ [...]

ថៃ៖ មេទ័ពជើងគោក ប្រកាសរដ្ឋប្រហារ«យោធា» តាមទូរទស្សន៍

ថៃ៖ មេទ័ពជើងគោក ប្រកាសរដ្ឋប្រហារ«យោធា» តាមទូរទស្សន៍

អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារ នៅថ្ងៃ​ព្រហស្បត្តិ៍ ទី២២ ខែឧសភានេះ នៅក្នុងសេចក្ដីថ្លែងមួយ នៅតាមកញ្ចក់ទូរទស្សន៍។ ការថ្លែងរបស់លោក បាន​ធ្វើ​ឡើងបន្ទាប់ពីប្រទេសថៃ បានធ្លាក់ខ្លួន នៅក្នុងវិបត្តិនយោបាយ ចំនួនជាង៧ខែមកហើយ។


ទាហានថៃមួយរូប នៅកណ្ដាលរាជធានីបាងកក។

នយោបាយថៃ - លោក ប្រាយុទ ចាន់អ៊ូចា មេទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសថៃ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា «ដើម្បីប្រទេសវិលត្រឡប់មករកសភាពធម្មតាវិញ កងកម្លាំងប្រដាប់អាវុធ ត្រូវបានកាន់កាប់អំណាច ចាប់ពីម៉ោង២២ ខែឧសភា វេលាម៉ោង៤កន្លះរសៀលនេះតទៅ»។

ឧត្ដមសេនីយ៍រូបនេះ ដែលបានប្រកាសរួចហើយ កាលពីថ្ងៃអង្គារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...