ថៃ៖ មេទ័ពជើងគោក ប្រកាសរដ្ឋប្រហារ«យោធា» តាមទូរទស្សន៍

អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារ នៅថ្ងៃ​ព្រហស្បត្តិ៍ ទី២២ ខែឧសភានេះ នៅក្នុងសេចក្ដីថ្លែងមួយ នៅតាមកញ្ចក់ទូរទស្សន៍។ ការថ្លែងរបស់លោក បាន​ធ្វើ​ឡើងបន្ទាប់ពីប្រទេសថៃ បានធ្លាក់ខ្លួន នៅក្នុងវិបត្តិនយោបាយ ចំនួនជាង៧ខែមកហើយ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារ នៅថ្ងៃ​ព្រហស្បត្តិ៍ ទី២២ ខែឧសភានេះ នៅក្នុងសេចក្ដីថ្លែងមួយ នៅតាមកញ្ចក់ទូរទស្សន៍។ ការថ្លែងរបស់លោក បាន​ធ្វើ​ឡើងបន្ទាប់ពីប្រទេសថៃ បានធ្លាក់ខ្លួន នៅក្នុងវិបត្តិនយោបាយ ចំនួនជាង៧ខែមកហើយ។


ទាហានថៃមួយរូប នៅកណ្ដាលរាជធានីបាងកក។

នយោបាយថៃ - លោក ប្រាយុទ ចាន់អ៊ូចា មេទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសថៃ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា «ដើម្បីប្រទេសវិលត្រឡប់មករកសភាពធម្មតាវិញ កងកម្លាំងប្រដាប់អាវុធ ត្រូវបានកាន់កាប់អំណាច ចាប់ពីម៉ោង២២ ខែឧសភា វេលាម៉ោង៤កន្លះរសៀលនេះតទៅ»។

ឧត្ដមសេនីយ៍រូបនេះ ដែលបានប្រកាសរួចហើយ កាលពីថ្ងៃអង្គារ ពីការដាក់ប្រទេសថៃទៅក្នុងច្បាប់អាជ្ញាសិក រួច​ហើយនោះ បាន​យោងពីមូលហេតុ ដែលឈានទៅដល់ការធ្វើរដ្ឋប្រហារនេះ ថាបណ្ដាលមកពីអំពើហិង្សា ចេះតែ​កើតមាន ដែលធ្វើឲ្យមនុស្សស្លាប់២៨នាក់ តាំងពីមានវិបត្តិនយោបាយមក។

លោកបានបន្ថែមទៀតថា៖ «ពលរដ្ឋថៃគ្រប់រូប ត្រូវនៅឲ្យស្ងៀម ហើយមន្ត្រីរាជការទាំងអស់ ត្រូវបន្តកិច្ចការរបស់​ខ្លួនដូចធម្មតា»។

ដំណឹងដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ បានធ្វើឡើងបន្ទាប់ពីការជជែកចរចាជាលើកទី២ រវាងភាគីជម្លោះសំខាន់ៗ​នៅក្នុងវិបត្តិ កំពុងតែឈានទៅដល់កិច្ចព្រមព្រៀងមួយ។ សាក្សីជាច្រើនបាននិយាយឲ្យដឹងថា បន្ទាប់ពីចេញពីកិច្ច​ចរចា​នយោបាយនោះ មេដឹកនាំបាតុកម្មទាំងសងខាង ត្រូវបានចាប់បញ្ជូនទៅក្នុងរថយន្ដ​យោធាជា​ច្រើនគ្រឿង ដោយមានការប្រុងប្រយ័ត្នជាទីបំផុត នៅមុន​បន្តិចប៉ុណ្ណោះ ពីការប្រកាសរដ្ឋប្រហារ។

ប្រទេសថៃ បានស្គាល់រដ្ឋប្រហារ ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ចំនួន១៨ដង នៅក្នុងអំឡុងពេល៨០ឆ្នាំចុងក្រោយនេះ។ រដ្ឋប្រហារលើកមុន បានធ្វើនៅឆ្នាំ២០០៦ ដើម្បីទម្លាក់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីតំណែងជានាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត តែបានបង្អូសប្រទេសថៃ ឲ្យធ្លាក់ចុះទៅក្នុងវបត្តិនយោបាយគ្មានស្រាកស្រាន្ដ រហូតដល់សព្វថ្ងៃ។ អតីត​នាយក​រដ្ឋមន្ត្រី ដែលជាមហាសេដ្ឋីខាងទូរគមនាគមមួយរូបផងនោះ នៅតែទទួលការស្រឡាញ់ពីពលរដ្ឋ ហើយជានិច្ច​ជាកាល​បើទោះជាលោក បាននិរទេសខ្លួនចេញទៅក្រៅប្រទេសហើយក៏ដោយ ក៏មនុស្សផ្សេងទៀតដែលស្និត​នឹង​លោក តែងត្រូវបានពលរដ្ឋបោះឆ្នោត ឲ្យឡើងមកកាន់តំណែងវិញ។

ចំពោះក្រុមប្រឆាំងវិញ បានបរិហាលោក ថាក់ស៊ីន ពីអំពើពុករលួយ និងបាននៅក្រោយមនុស្សជំនិតរបស់លោក ដើម្បីដាក់ឲ្យមានកាន់តែជ្រៅឡើង នូវប្រព័ន្ធនយោបាយ ថាក់ស៊ីន និយម។ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន និងជានាយករដ្ឋមន្ត្រីជាប់ឆ្នោត អណ្ណត្តិនេះ ត្រូវបានតុលាការធម្មនុញ្ញថៃ បណ្ដេញ​ចេញ​ពីតំណែង ដោយសារតែមានជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់អំណាចមិនសមទំនង ដើម្បីដកមន្ត្រី​ជាន់ខ្ពស់​ខាង​សន្តិសុខថៃមួយរូប។ ការបណ្ដេញពីតំណែង ដែលត្រូវបានក្រុមអ្នកអ្នកស្និតនឹងលោកស្រី និង​បង​ប្រុសលោកស្រី បរិហា​ថាជាការសម្រេច ដែលមានខ្សែញ៉ាក់នយោបាយនៅពីក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...