អគ្គរដ្ឋទូតក្រិចប្រចាំនៅប្រេស៊ីល ត្រូវសាហាយភរិយាឯងធ្វើឃាត
ភ្នាក់ងារអាវុធហត្ថ អាយុ២៩ឆ្នាំ ជាតិប្រេស៊ីលមួយរូប បានសារភាព ថាបានសម្លាប់ឯកអគ្គរដ្ឋទូត នៃប្រទេសក្រិច ប្រចាំនៅប្រទេសប្រេស៊ីល លោក «Kyriakos Amiridis»។ នេះ បើតាមការប្រកាសឲ្យដឹង ជាផ្លូវការរបស់ អាជ្ញាធរប្រេស៊ីល នៅចុងសប្ដាហ៍កន្លងមកនេះ។ ភរិយាអាយុ៤០ឆ្នាំ របស់លោកឯកអគ្គរដ្ឋទូត អ្នកស្រី «Françoise de Souza Oliveira» ដែលមានដើមកំណើតប្រេស៊ីល ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនដែរ។ ជនសង្ស័យទាំងពីរនាក់ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ ត្រូវបានសង្ស័យថា បានសហការរៀបគម្រោងធ្វើឃាត សម្លាប់លោក «Kyriakos Amiridis»។
ជនសង្ស័យទីបី ដែលត្រូវជាបងជីដូនមួយ របស់ភ្នាក់ងារអាវុធហត្ថ ត្រូវបានឃាត់ខ្លួនដូចគ្នា ក្រោមបទសង្ស័យថា ជាអ្នកមើលផ្លូវ នៅក្នុងអំឡុងពេលឃាតកម្ម និងបានជួយដឹករាងកាយលោក «Kyriakos Amiridis» តាមរថយន្ដយកចេញ ពីកន្លែងធ្វើឃាត។ អ្នកស្រី «Françoise de Souza Oliveira» ទំនងជាបានសន្យា [...]