រវាងសុភ័ណ្ឌ ឡារី និងសាពូន មីដាដា មួយណាត្រូវលាងគូទខ្លួនឯងមុន?
«និយាយទៅ លាងគូទខ្លួនអោយជ្រះ ចាំរិះគន់គេ ពួកតារាខ្លះ បានធ្វើកូនធម៌លោកមេបក្ស តំកើនខ្លួនលើសគេ ស្រឡាញ់ជាតិលើសគេ!» នេះជាការលើកឡើងរបស់ ខាំ ភូរិ អ្នកនិពន្ធរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលធ្វើការរិះគន់ ទៅលើតារាសម្តែងដែលមាននិន្នាការទៅខាងគណបក្ស សង្គ្រោះជាតិ លោក សុភ័ណ្ឌ ឡារី។
ក្រៅពីអ្នកនិពន្ធខាងលើ មានប្រិយមិត្តម្នាក់ទៀត បានសរសេររិះគន់លោក សុភ័ណ្ឌ ឡារី ដែរថា៖ «អ្នកខ្លះជេស្តីថាគេណ្នឹងផ្កាប់មុខ គ្មានកំណើតជេស្តីគេដូចគ្មានពូជអំបូរ សូមក្រឡេកមើលសង្គមខ្លះផង កុំបានតែសម្តែងដូចខ្លួនណ្នឹងជួយសង្គម ហើយស្រលាញ់ជាតិនោះ។ ប្រើល្បិចឈឺសាច់ រំងាប់ចិត្តអ្នកគាំទ្រ ឯក្រោយឆាកវិញ យកលុយជំនួយផឹកស៊ីចិញ្ចឹមស្រី បើខ្លួនមិនស្អាតស្អំផង កុំធ្វើដូចខ្លួនណ្នឹងមហិមា។»
ប្រិយមិត្តដដែលនេះ [...]