គ្រូថាឆ្នាំនេះ សិស្សអាចជាប់ច្រើនជាងឆ្នាំមុន ទោះមានការរឹតបន្តឹង
លោកគ្រូម្នាក់ ដែលទទួលបន្ទុកជាអនុរក្ស (អ្នកដើរត្រួតពិនិត្យ តាមថ្នាក់នៃមណ្ឌលប្រលង) បានថ្លែងឡើងថា បើទោះជាការប្រឡងនៅឆ្នាំនេះ មានការរិតបណ្តឹងផ្នែកវិន័យ និងសណ្តាប់ធ្នាប់បានល្អ ជាងឆ្នាំ២០១៤ក៏ដោយ តែសិស្សានុសិស្ស ដែលប្រលងជាប់ មានចំនួនច្រើន ជាងឆ្នាំមុន។ ក្នុងលក្ខខណ្ឌសុំមិនបង្ហាញឈ្មោះ លោកសាស្ត្រាចារ្យ ដែលជាអនុរក្សមណ្ឌលប្រលងមួយ នារាជធានីភ្នំពេញ បានសម្ដែងក្ដីសង្ឃឹមរបស់លោកថា ការកើនឡើង នៃចំនួនសិស្ស ដែលប្រលងជាប់ឆ្នាំនេះ ដោយសារសិស្សទាំងនោះ បានមករៀនត្រឹមត្រូវ តាមកាលវិភាគរបស់សាលា។ លោកថា ចំពោះអ្នក«ធ្លាក់»វិញ អាចកើតមាន តែទៅលើសិស្ស ដែលមិនខំប្រឹងប្រែងរៀន ឬអ្នកមិនមករៀន (គេចសាលា) តែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ បានថ្លែងឡើងថា៖ «វិញ្ញាសារដែលចេញមកនេះ សមល្មមនឹងឲ្យសិស្ស ដែលមករៀនអាចបំពេញបាន យ៉ាងតិចពី៧០% ទៅ៩០%ដែរ។ (...) វិញ្ញាសារដែលចេញ ក្រសួងបានវាស់ស្ទាបស្ទង់ សមត្ថភាពសិស្សរួចជាស្រេចហើយ។ (...) [...]