គ្រូ​ថា​ឆ្នាំ​នេះ សិស្ស​អាច​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន ទោះ​មាន​ការ​រឹត​បន្តឹង

បន្ទាប់ពីបានបញ្ចប់ ការប្រលងសញ្ញាបត្រ«ទុតិយភូមិ» ឆ្នាំ២០១៥នេះ សិស្សានុសិស្សភាគច្រើន បានសម្តែងភាពរឹងមាំ និងក្ដីសង្ឃឹមរបស់ពួកគេ ក្នុងការទទួលបាន នូវភាពជោគជ័យ ពីការប្រលងនេះ។ នេះបើតាមសាស្ត្រាចារ្យម្នាក់ ដែលបានអះអាងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៥ សីហា២០១៥
  • កែប្រែចុងក្រោយ: August 27, 2015
  • ប្រធានបទ: ទុតិយភូមិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកគ្រូម្នាក់ ដែលទទួលបន្ទុកជាអនុរក្ស (អ្នកដើរត្រួតពិនិត្យ តាមថ្នាក់នៃមណ្ឌលប្រលង) បានថ្លែងឡើងថា បើ​ទោះជាការប្រឡងនៅឆ្នាំនេះ មានការរិតបណ្តឹងផ្នែកវិន័យ និងសណ្តាប់ធ្នាប់បានល្អ ជាងឆ្នាំ២០១៤ក៏ដោយ តែ​សិស្សានុសិស្ស ដែលប្រលងជាប់ មានចំនួនច្រើន ជាងឆ្នាំមុន។ ក្នុងលក្ខខណ្ឌសុំមិនបង្ហាញឈ្មោះ លោក​សាស្ត្រាចារ្យ ដែលជាអនុរក្សមណ្ឌលប្រលងមួយ នារាជធានីភ្នំពេញ បានសម្ដែងក្ដីសង្ឃឹមរបស់លោកថា ការ​កើនឡើង នៃចំនួនសិស្ស ដែលប្រលងជាប់ឆ្នាំនេះ ដោយសារសិស្សទាំងនោះ បានមករៀនត្រឹមត្រូវ តាម​កាល​វិភាគរបស់សាលា។ លោកថា ចំពោះអ្នក«ធ្លាក់»វិញ អាចកើតមាន តែទៅលើសិស្ស ដែលមិនខំប្រឹងប្រែងរៀន ឬអ្នកមិនមករៀន (គេចសាលា) តែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ បានថ្លែងឡើងថា៖ «វិញ្ញាសារដែលចេញមកនេះ សមល្មមនឹងឲ្យសិស្ស ដែលមករៀនអាច​បំពេញបាន យ៉ាងតិចពី៧០% ទៅ៩០%ដែរ។ (...) វិញ្ញាសារដែលចេញ ក្រសួងបានវាស់ស្ទាបស្ទង់ សមត្ថភាព​សិស្ស​រួចជាស្រេចហើយ។ (...) លើកលែងអ្នកមិនដែលចូលថ្នាក់សោះ នោះប្រហែលជាមិនអាចប្រលងជាប់។ (...) នេះមិនមែនជាការប្រលងប្រជែង កំណត់ចំនួនអ្នកជាប់ទេ តែជាការប្រលង “តម្រឹមនៃចំនួនពិន្ទុ” ដែល​ខាង​ក្រសួង បានកំណត់ជាស្រេចហើយនោះ។ (...) នេះជាចំណុចវិជ្ជមានមួយ ដែលខាងក្រសួងរៀបចំ ដើម្បី​បញ្ជៀស​ការគេចសាលា (មិនចូលរៀន) របស់សិស្ស និងជម្រុញឲ្យពួកគេ ខិតខំប្រឹងប្រែងរៀនសូត្រ។»

រដ្ឋមន្រ្តីក្រសូងអប់រំ លោក ហង់ ជួន ណារ៉ុង ធ្លាប់បានប្រកាស កាលពីពេលថ្មីៗនេះដែរថា សិស្សានុសិស្ស ឆ្នាំ​ប្រលងទុតិយភូមិ ២០១៥នេះ អាចនឹងប្រលងជាប់ បើសិក្សានុសិស្សនោះ បំពេញលើវិញ្ញាសារ របស់ខ្លួននឹង​ទទួលពិន្ទុសរុប យ៉ាងតិចបំផុត ស្មើនឹងចំនួនពិន្ទុ ដែលបានកំណត់ដោយក្រសួង។ លោកបន្តថា នោះសិស្សា​នុសិស្សទាំងអស់ អាចនឹងប្រលងជាប់ដោយជោគជ័យ គ្រាន់តែការប្រលងជាប់នេះ វាស្ថិកក្នុងកំរិតមួយ ដែល​បានកំណត់ដោយនិទេ្ទសដែរ។

សូមរំលឹកថា ការប្រលងសញ្ញាបត្រ ទុតិយភូមិ ទាំងពីរថ្ងៃ ទី២៤-៤៥ សែសីហា ឆ្នាំ២០១៥ កន្លងមកនេះ បាន​ប្រព្រឹត្តិទៅ ដោយរលូន។ តែគេសង្កេតឃើញមានការរំខាន ដោយមានភ្លៀងធ្លាក់ បង្កឲ្យមណ្ឌល​ប្រលងមួយ​ចំនួន ត្រូវបង្ខំចិត្តបិទទ្វា ព្រោះលិចទឹក។ សម្រាប់សិស្សដែលចូលរូមប្រលងវិញ មានមួយចំនួនខ្យល់គរ និង​មួយចំនួនទៀតសន្លប់ ខណៈគ្រូជាអនុរ័ក្សមួយចំនួន ក៏មានបញ្ហាខាងសុខភាពដែរ។ យ៉ាងណា ចំពោះការអាក់​ខាន នៃការប្រលងនេះ ឬការរំខានដោយសារភ្លៀងនេះ ទស្សនាវដ្តីនៅមិនទាន់ មានការបញ្ជាក់ណាមួយ ច្បាស់​លាស់នៅឡើយទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...