បាតុកម្មលើកទីបីបក្សសង្គ្រោះជាតិ ធ្វើចំខួបទី២២នៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស
នេះជាលើកទីបីហើយ ដែលគណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្ម ដើម្បីទាមទាឲ្យមានការស្វែងរកយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ នៅព្រឹកថ្ងៃទីមួយនៃមហាបាតុកម្ម និងក៏ជាថ្ងៃដែលរំលឹកឡើងវិញនូវសន្ធិសញ្ញាក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លើកទី២២នោះ គណបក្សប្រឆាំង និងបាតុករបានប្រើប្រាស់ឱកាសនេះ ដើម្បីរំលឹកទៅភាគីហត្ថលេខី ឲ្យគោរពទៅដល់រាល់ខ្លឹមសារទាំងអស់នៃកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ដែលនៅជាធរមាននៅឡើយ។
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ ដែលលើកយកសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស មកនិយាយ។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ថ្ងៃទី២៣ ខែតុលា នាទីលានប្រជាធិបតេយ្យគេសង្កេតឃើញមានវត្តមានព្រះសង្ឃ [...]