«សម្លេងចេញពីជញ្ជាំង បានធ្វើឲ្យយើងព្រឺសម្បុរ»
កុមារម្នាក់ ដែលមានអាយុ១២ឆ្នាំរូបនេះ មានឈ្មោះ «Aduragbemi Saka»។ កុមារបានមករត់លេង នៅក្បែរហាងលក់កាហ្វេមួយ ក្នុងក្រុង «Ondo» នៃប្រទេសនីហ្សរីយ៉ា (ទ្វីបអាហ្វ្រិកខាងលិច)។ ប៉ុន្តែរំពេចនោះ កុមារ «Aduragbemi Saka» មានគំនិតដ៏ចម្លែក ដោយបានចូលទៅលេង នៅក្នុងចន្លោះ រវាងជញ្ជាំងមួយ និងផ្ទះមួយខ្នង ដែលមានប្រវែងទទឹង ត្រឹមតែ៣០សង់ទីម៉ែត្រប៉ុណ្ណោះ។
ចូលបាន តែ...ចេញមិនបាន!
បញ្ហានៅត្រង់ថា កុមារបានរំកិលខ្លួន ចូលទៅលេងក្នុងប្រឡោះនោះរួច ក៏ស្រាប់តែរើខ្លួន ចេញមកវិញមិនបាន។ សារព័ត៌មានរបស់អង់គ្លេស ឈ្មោះ «Daily Mail» បានរាយការណ៍ថា កុមារបានជាប់នៅទីនោះ រហូតលុះត្រា៣ថ្ងៃក្រោយមក ដោយគ្មាននរណាម្នាក់បានដឹង ឬចាប់អារម្មណ៍ឡើយ បើទោះជាក្នុងរយៈពេលនោះ កុមារបានស្រែក និងយំ ហៅឲ្យគេជួយ ជាច្រើនដងក៏ដោយ។
ប៉ុន្តែនៅយប់ នៃថ្ងៃទី៣ អ្នករស់នៅក្បែរខាង បានស្ដាប់ឮសូសម្លេងកុមារ [...]