Posts tagged as "Enfant"

ទារក​ម្នាក់​នេះ ចាប់​កំណើត​មក​បេះដូង​នៅ​«ក្រៅ​ខ្លួន»

កាលពីដើមសប្ដាហ៍នេះ ក្នុងខេត្ត «Xianyang Shaanxi» នៃប្រទេសចិន ទារកមួយរូប បានចេញ​ពីពោះ​ម្ដាយ ជាមួយនឹងបេះដូង នៅក្រៅខ្លួន។ វីដេអូខាងលើនេះ បង្ហាញឲ្យឃើញថា បេះដូងរបស់ទារក ដែលនៅ​ក្រៅ​ដើម​ទ្រូង កំពុងលោតភ្លិបភ្លែតៗ។

ការចាប់ទម្រង់ខុសធម្មតានេះ បណ្ដាលមកពីអាការៈរោគម្យ៉ាង ហៅតាមភាសាបារាំង «thoraco-abdominal (pentalogie de Cantrell)» ដែលធ្វើឲ្យបេះដូង មិននៅនឹងកន្លែងធម្មតា ដូចមនុស្សម្នាទូទៅ។ មិនត្រឹម​តែ​បេះដូង​ទេ តែទារក ដែលមានអាការៈរោគនេះ​នៅក្នុងខ្លួន អាចនឹងមាន​ការចាប់ទម្រង់ខុសប្រក្រតី នៅ​លើ​អវៈយវៈ​ផ្សេង​ទៀត។

បើតាមឯកសារ របស់អង្គការសុខភាពពិភពលោក បានអះអាងថា ទារកម្នាក់ ពីក្នុងចំណោមមួយលាន​នាក់​ក្នុង​លោក បានរងគ្រោះព្រោះជំងឺខាងលើ៕

ដើម្បី​ប្រដៅ​កូន​ស្រី​អាយុ​២ឆ្នាំ ស្រោច​ទឹកក្ដៅ​លើ​គ្នា​រហូត​ស្លាប់

ដើម្បី​ប្រដៅ​កូន​ស្រី​អាយុ​២ឆ្នាំ ស្រោច​ទឹកក្ដៅ​លើ​គ្នា​រហូត​ស្លាប់

ជាហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើង តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ និងដែលបានធ្វើឲ្យរញ្ជួល នៅទូទាំងប្រទេសអូទ្រីស។ ប៉ុន្តែទើបតែមកដល់ថ្ងៃសុក្រ កាលពីសប្ដាហ៍មុន ប៉ុណ្ណោះ ដែលតុលាការ​បាន​ចេញ​សាលក្រមសម្រេច កាត់ទោសជនជាប់ចោទ អាយុ២៨ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំកន្លះ ពីបទ​ធ្វើ​ទារុណកម្ម និង​ភាព​ខ្ជីខ្ជា ក្នុងការចិញ្ចឹមកូន។

ក្រោយមូលហេតុថា បុរសជនជាប់ចោទ ចង់ធ្វើការ«ពិន័យ» និងប្រៀនប្រដៅ​កូនស្រីខ្លួនឯងនោះ កុមារី ឡេអូនី (Léonie ) ដែលមានអាយុទើបតែបាន ២ឆ្នាំ ត្រូវបានបុរសជាឪពុកចិត្តអាក្រក់ យកចូលទៅក្នុង​បន្ទប់​ទឹក ហើយ​ស្រោច​​ទឹក​ក្ដៅ ដែលមានកំដៅជាង៦០អង្សាសេ ដាក់ពីលើ។

បុរសបានទុកកូន ឲ្យរងភាពខ្លោចផ្សារ ក្រហក់ក្រហាយ រហូតលុះត្រាស្អែកឡើង (រយៈពេល២៨ម៉ោងក្រោយ) ទើបសម្រេចចិត្តនាំកូន ទៅកាន់មន្ទីរពេទ្យ។ តែការខ្វាយខ្វល់ ពីកូនស្រីដ៏តូចរបស់ខ្លួននេះ វាបានកើតឡើង​​ហួស​ពេលទៅហើយ [...]

ស្ត្រី​នគរបាល​រូប​នេះ​បាន​បំបៅ​​សង្គ្រោះ​ជីវិត​ទារិកា​ជិត​ស្លាប់​ម្នាក់

ស្ត្រី​នគរបាល​រូប​នេះ​បាន​បំបៅ​​សង្គ្រោះ​ជីវិត​ទារិកា​ជិត​ស្លាប់​ម្នាក់

ស្ត្រីនគរបាលជាតិកូឡំប៊ី អ្នកស្រី ល្វីសា ហ្វែណង់ដា អៀរ៉េអា (Luisa Fernanda Urrea) ទើបនឹង​ទទួល​បានការ​កោត​សរសើរ ពីសំណាក់ថ្នាក់លើ់របស់អ្នកស្រី និងពីសំណាក់​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទាក់ទងនឹង​​កាយវិការ​មួយ​របស់​អ្នកស្រី ដើម្បីធ្វើការសង្គ្រោះ ជនរងគ្រោះម្នាក់ ដែលទើបនឹងមានអាយុ ប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ អ្នកស្រី ល្វីសា ដែលទើបនឹងក្លាយ ជាអ្នកម្ដាយវ័យក្មេងដែរនោះ ត្រូវបានបញ្ជូន ឲ្យទៅធ្វើ​អន្តរាគមន៍ នៅ​​ក្នុង​​ភូមិ «Tuluà» ដែលជាតំបន់ព្រៃភ្នំ​ដាច់ស្រយ៉ាលមួយ នៅភាគខាងលិច នៃប្រទេសកូឡំប៊ី។ នៅ​ទី​នោះ អ្នកស្រុក​ទើប​នឹងរកឃើញ ទារិការដ៏តូចមួយរូប ដែលត្រូវបានយកមក«ផ្លុងចោល» យ៉ាង​អាណោច​អធម ក្នុង​គុម្ពោត​ព្រៃ។

អ្នកដែលឃើញទារិកានេះមុនគេ គឺអ្នកស្រី អេឌីណូរ៉ា ជីមើណេស (Edinora Jimenez) អាយុ៥៩ឆ្នាំ ខណៈ​ពេល​អ្នកស្រី កំពុងបេះផ្លែក្រូច នៅក្នុងចំការមួយ។ អ្នកស្រី បានរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ [...]

លេង​បៀរ​ភ្នាល់​ដាក់​កូន​ស្រី ដល់​ពេល​ឈ្នះ ចាប់​កូន​ស្រី​ទៅ​បាត់!

លេង​បៀរ​ភ្នាល់​ដាក់​កូន​ស្រី ដល់​ពេល​ឈ្នះ ចាប់​កូន​ស្រី​ទៅ​បាត់!

កុមារី អេកាតេរីណា បាឈូរីណា (Ekaterina Bachurina) អាយុ១០ឆ្នាំ ត្រូវបានចាប់ពង្រត់យកទៅ នៅ​តាម​ផ្លូវ​រវាង​ពីផ្ទះនាង ឆ្ពោះទៅកាន់សាលារៀន នៅក្នុងក្រុង «Volochaevka» ដ៏តូចមួយ ស្ថិតនៅភាគខាងកើត នៃ​ប្រទេស​រ៉ូស្ស៊ី។ កុមារាម្នាក់អាយុ១១ឆ្នាំ ដែលនៅក្នុងហេតុការណ៍នេះ បានឃើញបុរសម្នាក់បាន​ចាប់​នាង​តូច និង​បាន​បង្ខំឲ្យនាងចូល ទៅក្នុងរថយន្ដពណ៌ក្រហម​មួយគ្រឿង។ បន្ទាប់ពីកើតហេតុ កុមារាបាន​រត់​ទៅ​ប្រាប់​គ្រូ​របស់​ខ្លួន​ភ្លាម ដែលធ្វើឲ្យរឿងនេះ ដឹងដល់នគរបាល ហើយការស្វែងរក តាមប្រមាញ់បុរសម្នាក់នោះ បាន​ចាប់​ផ្ដើម​ឡើង។

កុមារីបានស្នាក់នៅ ក្នុងសណ្ឋាគារចំនួនមួយយប់ ជាមួយនឹងជនដែលចាប់នាងយកទៅ។ នេះបើតាម​ការ​អះ​អាង របស់សារព័ត៌មានតំបន់ឈ្មោះ «The Siberian Times» របស់ប្រទេសរ៉ូស្ស៊ី។ ជនសង្ស័យ​ដែល​ចាប់​ពង្រត់​កុមារី ត្រូវបាននគរបាល​​ស្គាល់អត្តសញ្ញាណភ្លាមៗ ឈ្មោះ «Sergey Ponomarev» អាយុ៤០ឆ្នាំ។ នៅ​ពេល​ចូលទៅសណ្ឋាគារ [...]

លួច​រថយន្ដ​របស់​ម្ដាយ ដោយ​ទាំង​កូន​ស្រី​តូច​ម្នាក់​ទៅ​ជា​មួយ

លួច​រថយន្ដ​របស់​ម្ដាយ ដោយ​ទាំង​កូន​ស្រី​តូច​ម្នាក់​ទៅ​ជា​មួយ

កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវបានរកឃើញ ទាំងកណ្ដាលយប់ នៅកណ្ដាលចំណតរថយន្ដ​ហាលវាលមួយ ដែលមានអាកាសធាតុ ចុះត្រជាក់ស្រៀវដល់ឆ្អឹង។ នាងតូច ដែលមានឈ្មោះ «Caraline Leon-Alcocar» បាន​បាត់​ខ្លួន​ប្រមាណជិត៤ម៉ោង បន្ទាប់ពីនាងបាននៅក្នុងរថយន្ដតែម្នាក់ឯង ហើយរថយន្ដរបស់​ម្ដាយ​នាង​នេះ ត្រូវ​បាន​ចោរម្នាក់លួចបើកចេញទៅ យ៉ាងប្រញាប់ប្រញាល ទាំងមិនមើលថា មានកុមារីតូចម្នាក់ អង្គុយ​នៅ​ខាង​ក្រោយ។

ហេតុការណ៍ បានកើតឡើងនៅក្នុងក្រុង «Albuquerque» នៃរដ្ឋ«New Mexico» ភាគខាងត្បូង​សហរដ្ឋ​អាមេរិក កាលពីដើមខែមករា កន្លងមកនេះ ហើយត្រូវបានស្ថានីយទូរទស្សន៍ «CBS News» របស់​អាមេរិក យកមកធ្វើសេចក្ដីរាយការណ៍លំអិត នៅប៉ុន្មានថ្ងៃក្រោយមក។ ស្ថានីយ៍ទូរទស្សន៍បានឲ្យដឹងថា នៅ​មុន​ហេតុការណ៍​នេះកើតឡើង ម្ដាយរបស់នាងតូច បានចុះចេញពីរថយន្ដ តែប៉ុន្មានជំហ៊ានប៉ុណ្ណោះ។ តែ​នៅ​ពេល​អ្នកស្រី​ដឹង​ថា ចោរបានលួចរថយន្ដ និងបើកចេញទៅនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...