អាហ្សង់ទីន៖ ច្រណែនឃើញស្រីជំទង់ស្អាតជាង ឆូតមុខរហែកច្រើនថ្នេរ
ក្នុងលោកយើងនេះ មានបញ្ហាមិនចេះចប់ ហើយក៏កាន់តែប្លែកៗណាស់ដែរ៖ បើមិនបានចាក់ទឹកអាស៊ីត ក៏ឆូតឲ្យមានស្នាមរហែកដែរ ដើម្បីបំបាក់គូរសត្រូវ ដែលស្អាតជាងខ្លួន។ ហើយនោះ ដោយសារអ្វី? ភ្នំភ្លើងនៃក្ដីច្រណែននិន្ទា បានប្រែក្លាយបងប្អូនស្រីពីរនាក់ ជាឧក្រិដ្ឋជនមិនត្រឹមតែបង្ករបួសស្នាម តែថែមទាំងបានបំផ្លាញសេចក្ដីសុខរបស់អ្នកដទៃ រហូតឲ្យគ្នានៅអោបទុក្ខ អស់មួយជីវិត។
បងប្អូនស្រីពីរនាក់ ម្នាក់អាយុ១៨ឆ្នាំ និងម្នាក់ទៀត១៦ឆ្នាំ បានធ្វើអំពើដ៏ឃោឃៅនេះ ទៅលើយុវតីហៀបពេញក្រមុំមួយរូបឈ្មោះ ជូលៀ អាល់វ៉ារ៉េស (Julia Alvarez) អាយុ ១៥ឆ្នាំ នៅពេលដែលនាង ហៀបវិលត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២៦ ខែសីហាកន្លងទៅ។ បន្ទាប់ពីបានប្រើជើង និងដៃវាយសន្ធាប់ទៅលើ ជូលៀ រួចហើយ បងប្អូនស្រីទាំងពីរ បានយកកាំបិតមកឆូតមុខ និងដងខ្លួនរបស់ជូលៀ មុននឹងបានទុកឲ្យ ជូលៀ [...]