ចំណាប់ខ្មាំងបារាំង នៅប្រទេសកាមើរូន ត្រូវបានដោះលែង
គ្រួសារជនជាតិបារាំងមួយ ដែលមានកូនតួចៗបួននាក់ ត្រូវបានដោះលែងអោយមានសេរីភាព នៅប្រទេសកាមើរូន បន្ទាប់ពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយក្រុមប្រដាប់អាវុធនិយមអ៊ីស្លាម តាំងពីពីរខែកន្លងមកហើយ។
គ្រួសារបារាំង មូឡាំងហួងនីយ៉េ បីនាក់ ដែលទើបនឹងចេញពីការឃុំឃាំង។
ជនជាតិបារាំងទាំង៧នាក់ បានត្រឡប់មកដល់រដ្ឋធានី នៃប្រទេសកាមើរូនវិញហើយ នៅថ្ងៃសុក្រទី១៩ខែមេសានេះ។ បណ្ដាញទូរទស្សន៍ក្នុងប្រទេសបារាំង និងនៅក្នុងប្រទេសកាមើរូន បានបង្ហាញពីរូបភាព នៃគ្រួសារនេះ ដែលបានចុះពីលើយន្ដហោះ។ ពួកគេម្នាក់ៗ ទំនងជាមានសុខភាព និងដើរបានជាធម្មតា តែគ្រាន់តែចុះស្គមជាងមុន។
មេដឹកនាំបារាំង និងកាមើរូន មិនបានពន្យល់លំអិតថា ពួកគេទាំងនេះ ត្រូវបានដោះលែងតាំងពីពេលយប់ តាមវិធីណានោះទេ។ ហើយគេក៏មិនបានដឹងថា [...]