សួន សេរីរដ្ឋា ដៀមដាមដាក់បក្ស... ដែលពូកែជេរដៀល!
តាមពិតទៅ រឿងរ៉ាវអួតអាង រវាងគណបក្សនយោបាយនីមួយៗ ដោយតាំងខ្លួនថា ជាគណបក្សដែលអស្ចារ្យ មានកម្មវិធី ឬយន្ដការនយោបាយ ដើម្បីជួយដោះស្រាយបញ្ហា ជូនពលរដ្ឋ ឬជូនប្រទេសជាតិ ដោយប្រការបែបណានោះ មិនមែនជារឿងថ្មីទេ។ តែរឿងដែលប្លែក គឺប្រធានគណបក្សថ្មីមួយ ដែលទើបនឹងបង្កើត ចាប់ពីឆ្នាំ២០១៥មកនោះ បានចាត់គណបក្សទាំងឡាយ ដែលកើតឡើង នៅមុនឆ្នាំ២០១៥ ថាមានបីក្រុម និងមិនមានលក្ខណៈសម្បត្តិល្អល្អះ ដូចគណបក្សខ្លួន។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេររៀបរាប់យ៉ាងដូច្នេះ នៅមុននេះបន្តិច ដោយបរិហារក្រុមគណបក្សនយោបាយ ទាំងបីនោះ មានដូចតទៅ៖
១) អាមួយក្រុម ធ្វើបាបពលរដ្ឋខ្មែរគ្នាឯង លើកយួនជាចៅហ្វាយ
២) អាមួយក្រុម ប្រមូលយករូបភាព និងសកម្ម(ភាព) ដែលគេធ្វើបាបពលរដ្ឋ យកទៅផ្សាយលក់យកលុយ នៅក្រៅប្រទេស និង
៣) អាមួយ(ក្រុមទៀត) គិតតែពីជេរដៀល ពលរដ្ឋដែលគេធ្វើបាបនោះថែមថា ល្ងង់ ថាភ្លើ ថាឈាមថោក... [...]