Posts tagged as "Koh Tral"

គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន

គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន

ប្រវត្តិតទល់-សំដី របស់លោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយ ដែល​ទើប​ត្រូវ​បាន​​សាលា​ដំបូង​រាជធានី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីម្សិលម៉ិញនេះ មិនមែនទើប​នឹង​កើត​ឡើង ក្នុង​ពេល​ថ្មីៗ​នេះ​ទេ។ តែមាន​ជាប់​ទាក់ទង នឹងរឿងរសើបៗ​​ជាច្រើន ដែលរដ្ឋាភិបាល​របស់លោក ហ៊ុន សែន មិន​ចង់​ឲ្យ​លើក​​យក​មក​និយាយ ក្នុងនោះ​មានរឿងរ៉ាវ ទាក់ទងនឹងព្រំដែន ខ្មែរ-យួន នោះផង។

ស្រង់សំដី ដោយវិទ្យុសម្លេង​ក្នុងស្រុកមួយ ឈ្មោះ«ព្រះសង្ឃឯករាជ្យ» លោក គឹម សុខ បានជំរុញឲ្យ​លោក ហ៊ុន សែន ប្ដឹង​ទាមទារ​យកកោះត្រល់ ពីការគ្រប់គ្រងរបស់យួនមកវិញ ជាជាង​ការប្ដឹង​ឈ្លោះ​ទាស់ទែង តែ​ជា​មួយ​នឹង​ជន​ជាតិ​ខ្មែរ​គ្នាឯង។ ការលើកឡើង របស់លោក គឹម សុខ បាន​ធ្វើឡើង នៅថ្ងៃ​សុក្រ ទី២០ ខែមករា​កន្លង​មក​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអតីត​តារាហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បាន​ដាក់​ពាក្យ​បណ្ដឹង​ផ្ទួនៗ​គ្នា [...]

«កោះ​ត្រល់» នៅ​តែ​ជា​ទឹកដី​កម្ពុជា?

«កោះ​ត្រល់» នៅ​តែ​ជា​ទឹកដី​កម្ពុជា?

ជម្លោះទឹកដី ជាបញ្ហាមួយដ៏រសើប របស់ប្រជាជាតិនីមួយៗ។ ប្រសិនបើប្រទេសថៃ ឬប្រទេសវៀតណាម តែងតែមាន​នយោបាយ ធ្វើយ៉ាងណាឲ្យចំណេញទឹកដីនោះ តែចម្លែកចំពោះប្រទេសកម្ពុជា ដែលបញ្ហាទឹកដី នៅតែជារឿងដ៏​ចម្រូង​ចម្រាស់ ហើយមិនដែលមានប្រវត្តិសាស្ត្រ ក្នុងពេលណាមួយ ដើម្បីធ្វើយ៉ាងណា ឲ្យចំណេញ ឬអាចរក្សាទឹកដី ដែលមាន​ស្រាប់នោះទេ។

រឿងទឹកដីដ៏រសើបនោះ គឺបញ្ហាកោះត្រល់ និងទឹកដី នៅតាមព្រំដែនវៀតណាមមួយចំនួន ដែលក្រុមអ្នករិះគន់ បាន​និយាយ​ថា ទើបតែបានបាត់ពីប្រទេសកម្ពុជា ធ្លាក់ទៅនៅក្រោមការគ្រប់គ្រង របស់វៀតណាម តាមរយៈសន្ធិសញ្ញា ១៩៨២, ១៩៨៣, ១៩៨៥ នេះតែប៉ុណ្ណោះ។ ក្រុមអ្នករិះគន់ ថែមទាំងអះអាងទៀតថា តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និង​តាម​សន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ទឹកដីទាំងនោះ នៅតែជាទឹកដីកម្ពុជា ហើយកម្ពុជា អាចទទួលយកមកវិញ បានគ្រប់​ពេល បើថ្នាក់ដឹកនាំកម្ពុជា មានឆន្ទៈក្នុងការទាមទារ មកវិញ។

ប្រធានសហព័ន្ធ [...]

កែម ឡី៖ ចិន​នាំ​កម្ពុជា​យក​«កោះ​ត្រល់» ឯ​អាមេរិក​នាំ​កម្ពុជា​យក​«នីតិរដ្ឋ»

កែម ឡី៖ ចិន​នាំ​កម្ពុជា​យក​«កោះ​ត្រល់» ឯ​អាមេរិក​នាំ​កម្ពុជា​យក​«នីតិរដ្ឋ»

ប្រទេស​មហា​អំណាច​ចិន ជា​ប្រទេស​ដឹកនាំ​តាម​លិទ្ធិ​ «កុម្មុយនីស» ឯ​ប្រទេស​មហា​អំណាច​ផ្នែក​ «សេរី» ជា​សហរដ្ឋ​អាមេរិក។ ប្រទេស​មហា​អំណាច​ធំៗ​ទាំង​ពីរ នេះ​ក៏​កំពុង​តែ​សម្លឹង​​មើល​មក​កម្ពុជា ក្នុង​ហេតុផល ផល​ប្រយោជន៍ កេរ្តិ៍​ឈ្មោះ និង​អំណាច។ មហា​អំណាច​ទាំង​ពីរ​នេះ ក៏​កំពុង​ប្រលង​ប្រណាំង​គ្នា ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព ភាព​ជឿជាក់ និង​ការ​ទុក​ចិត្ត​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​​ការ​អភិវឌ្ឍ​សង្គម បាន​ធ្វើការ​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នេះ សំខាន់​សម្រាប់​ប្រទេស​​កម្ពុជា​ដូច​គ្នា ហើយ​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍ មក​កម្ពុជា​ដូច​គ្នា​ដែរ គ្រាន់​តែ​ក្នុង​ទិសដៅ​ខុស​គ្នា​ប៉ុណ្ណោះ។ លោក​បន្ត​ថា តែ​យ៉ាង​ណា​ក៏​ដោយ បើ​កម្ពុជា​ខ្លួន​ឯង​ចេះ​ធ្វើ​ទំនាក់​ទំនង ឬ​ពឹង​ផ្អែក​លើ​ប្រទេស​មហា​អំណាច​​ទាំង​​ពីរ​​នេះ នោះ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផល​ប្រយោជន៍ យ៉ាង​ក្រាស​ក្រែល [...]

ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាម សម្រេច​បាន​៨០​ភាគ​រយ

ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាម សម្រេច​បាន​៨០​ភាគ​រយ

ព្រំដែន - ក្នុងជំនួបជាមួយលោក ង្វៀន គីមខាវ (Nguyen Kim Khoa) មន្រ្តីជាន់ខ្ពស់សភាវៀតណាម នៅរាជធានី​ភ្នំពេញ អំឡុងពេលសប្តាហ៍នេះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាមន្រ្តីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ថា បន្ទាត់ព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលមានប្រវែង​១.២៧០ គីឡូម៉ែត នោះ រហូតមដល់ពេលនេះ បានបោះបង្គោលរួចរាល់ សម្រេចបាន៨០ភាគរយហើយ។

បើតាមមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាដដែល បានថ្លែងចំពោះមុខសមភាគីវៀតណាមលោក ង្វៀន គីមខាវ ថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងបន្តរក្សាទំនាក់ទំនល្អកន្លងមក រវាងប្រទេសកម្ពុជា និងប្រទេស​វៀតណាម ហើយថាភាគីកម្ពុជា ក៏នឹងប្រឹងប្រែង ធ្វើយ៉ាងឲ្យចំណងមិតភាពកម្ពុជា និងវៀតណាម រឹងរិតតែរឹងមាំ​ថែម​ទៀត។

តែសម្រាប់គណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់កម្ពុជា [...]

ចៅ​អធិការ​ស្តី​ទី​វត្ត​សាមគ្គី​រង្សី៖ យួន​បញ្ឈប់​មហិច្ឆតា លុះ​ត្រា​ខ្មែរ​ក្លាយ...

ចៅ​អធិការ​ស្តី​ទី​វត្ត​សាមគ្គី​រង្សី៖ យួន​បញ្ឈប់​មហិច្ឆតា លុះ​ត្រា​ខ្មែរ​ក្លាយ...

ព្រះគ្រូចៅអធិការស្តីទី វត្តសាមគ្គីរង្សី ព្រះតេជគុណ ថាច់ ថាសំអាង បានមានសង្ឃដីការថា ប្រជាពលរដ្ឋកម្ពុជា​នៅ​ប្រទេសកម្ពុជាបច្ចុប្បន្ន ពិសេសប្រជាពលរដ្ឋកម្ពុជា នៅកម្ពុជាក្រោម ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាល​ប្រទេស​វៀតណាម មិនត្រូវលង់លក់ហើយយល់ថា ប្រទេសវៀតណាម ដែលមានប្រវត្តិលួចឆក់ទឹកដីកម្ពុជា បញ្ឈប់ការ​ស្រេក​ឃ្លានរបស់គេនោះឡើយ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់ ក្នុងប្រទេសវៀតណាម កាលពីចុង​ខែធ្នូ ឆ្នាំ២០១៣។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

ទឹកដី - ព្រះតេជគុណ ថាច់ ថាសំអាង ព្រះគ្រូចៅអធិការស្តីទីវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានដើមកំណើត មកពីខ្មែរកម្ពុជាក្រោម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...