អាចារ្យអេ៖ បក្សប្រឆាំងមិនអាចជួយកម្មករឲ្យតម្លើងប្រាក់ឈ្នួលបានទេ
គណបក្សសង្រ្គោះជាតិកំពុងប្រើប្រាស់កម្មករ ដើម្បីកេញចំណេញនយោបាយ ហើយគណបក្សជំទាស់នេះ ក៏មិនមានសមត្ថភាព ជួយតម្លើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារសហរដ្ឋអាមេរិក ឲ្យកម្មករបានដែរ។ ជាមួយគ្នានេះ ប្រសិនបើគណបក្សសង្រ្គោះជាតិ ពិតជាត្រូវឡើងទៅគ្រប់គ្រងប្រទេស នៅក្នុងពេលអនាគត នោះស្ថានការណ៍នយោបាយ និងសង្គមកម្ពុជាអាចនឹង«មិនមាន»ភាពល្អប្រសើរ ដូចការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ននោះទេ នេះជាការអត្ថាធិប្បាយរបស់ ម្ចាស់វិទ្យុអេប៊ីស៊ី (FM 107.5 MHz) អាចារ្យអេ (ឈ្មោះដើម សេង ប៊ុនវ៉េង)។
អាចារ្យអេ (ខាងស្ដាំ) និងសញ្ញាសម្គាល់វិទ្យុរបស់លោក។ (រូបថត ឯកសារ)
មតិ - ជាថ្មីម្តងទៀត តាមរយៈវិទ្យុ (FM 107.5 MHz) ក្នុងកិច្ចសន្ទនាជាមួយសហការីរបស់ខ្លួន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣នេះ លោក [...]