តួនាទី«វិទ្យុ»ក្នុង​ការ​គ្រប់គ្រង ការ​ឆ្លើយ​តប​​«គ្រោះ​មហន្តរាយ»

តួនាទី«វិទ្យុ»ក្នុងការគ្រប់គ្រង ការឆ្លើយតបគ្រោះមហន្តរាយ ជាប្រធានបទមួយដែលត្រូវបានយកចិត្តទុកដាក់ លើកមកពីភាក្សា ដើម្បីចូលរួមក្នុងការផ្តល់ និងទទួលនូវព័ត៌មាន ទាន់ពេលវេលា។ នេះជាការលើកឡើង ក្នុងសិក្ខាសាលាមួយ ដែលមានការចូលរួមដោយរដ្ឋមន្រ្តីក្រសួងព័ត៌កម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចំាកម្ពុជា និងតំណាងវិទ្យុនានា ប្រមាណជាងហាសិបនាក់មកពីខេត្ត-ក្រុង ជាងដប់នៅកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ តួនាទី«វិទ្យុ»ក្នុងការគ្រប់គ្រង ការឆ្លើយតបគ្រោះមហន្តរាយ ជាប្រធានបទមួយដែលត្រូវបានយកចិត្តទុកដាក់ លើកមកពីភាក្សា ដើម្បីចូលរួមក្នុងការផ្តល់ និងទទួលនូវព័ត៌មាន ទាន់ពេលវេលា។ នេះជាការលើកឡើង ក្នុងសិក្ខាសាលា​មួយ ដែលមានការចូលរួមដោយរដ្ឋមន្រ្តីក្រសួងព័ត៌កម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចំាកម្ពុជា និងតំណាងវិទ្យុនានា ប្រមាណជាងហាសិបនាក់មកពីខេត្ត-ក្រុង ជាងដប់នៅកម្ពុជា។


លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ថ្លែងក្នុងឱកាសនោះ។ (រូបថត MONOROOM.info/ O. Vary)

នៅសណ្ឋាគារកំាបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ មិថុនា នេះមានបើកសិក្ខាសាលា​ស្តីពីតួនាទី«វិទ្យុ»​ក្នុង​ការគ្រប់គ្រង ការឆ្លើយតបគ្រោះមហន្តរាយ។ សិក្ខាសាលានេះ រៀបចំឡើងដោយសារជីវកម្មសោតទស្សន៏របស់​ប្រទេស​អូស្រ្តាលី ក្នុងគោលបំណងដើម្បីឲ្យ «វិទ្យុដែលជាប្រព័ន្ឋផ្សព្វផ្សាយដ៏មានប្រសិទ្ឋភាព» ចូលរួមចំណែកក្នុងការលើកកម្ពស់​ផ្សព្វផ្សាយ និងលំហូរព័ត៌មានពាក់ពន្ធ័នឹងគ្រោះមហន្តរាយនានា ដូចជាការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងខ្យល់ព្យុះ ជាដើម។

លោក លោក ខៀវ កាញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា គ្រោះមហន្តរាយ និងការប្រែប្រួលធម្មជាតិ ជា​មូលហេតុដែលបណ្តាឲ្យមានការផ្លាស់ប្តូរនូវចរន្ត ទឹកភ្លៀង និងខ្យល់។ លោកបន្តថា អ្នកវិទ្យុ ត្រូវធ្វើយ៉ាងណា ត្រូវគិត​យ៉ាងណា និងត្រូវត្រៀមយ៉ាងណា មុនពេល និងក្រោយពេលមានគ្រោះមហន្តរាយ។

លោករដ្ឋមន្ត្រីបានបន្តថា ប្រព្ធ័ផ្សព្វផ្សាយមានទួនាទី និងសារប្រយោជន៏ខ្លាំងណាស់ក្នុងការបញ្ជូនសារ ទៅគ្រប់មជ្ឈដ្ឋាន​ទាំងអស់ ជាពិសេសប្រជាពលរដ្ឋ។ លោកបានធ្វើការវាយតម្លៃថា ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ព័ត៌មានតាម​រយៈ​ប្រពន្ធ័ផ្សព្វផ្សាយសង្គម ដូចជាហ្វេសប៊ូក(Facebook)ជាដើម វាជាការចូលរួមចំណែកមួយសំខាន់ដែរ ប៉ុន្តែទាំងនេះ វាគ្រាន់​តែជា«ការផ្លុំកញ្ចែរ ឬជាការគោះកណ្តឹងប៉ុណ្ណោះ ដែលគេអាចអាចចាត់ទុកថា ជាផលិតផលពាក់កណ្តាល​សម្រេច»​ប៉ុណ្ណោះ។

លោក ដូមេនីក ហ្រ្វីហ្គីអេធី (Domenic Friguglietti) ប្រធានទទួលបន្ទុក តំបន់អាស៊ីប៉ាស៊ីហ្វិច និងមេគង្គ ផ្នែកអភិវឌ្ឍន៍​អន្តរជាតិ ABC បានចាប់អារម្មណ៍លើសហគមន៍ និងស្នើរឲ្យមានការផ្តល់នូវតម្លាភាព និងប្រសិទ្ធិភាព។ លោកបន្តថា​សូម​ឲ្យមានការតរភ្ជាប់ នូវបណ្តាញព័ត៌មានរវាង ប្រជាពលរដ្ឋ និងអាជ្ញាធរ ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ឲ្យមាន​ភាពកាន់តែប្រសើរថែមទៀត និងសូមឲ្យគ្រប់ព័ត៌មានដែលដ្តល់ដល់ប្រជាពលរដ្ឋ មានលក្ខណៈច្បាស់លាស់។

តំណាង«វិទ្យុ» និងជាអ្នកដែលបានចូលរួមក្នុងវគ្គសិក្ខាសាលានេះ បានធ្វើការតាំងចិត្ត និងគិតដល់ប្រយោជន៍ដោយ ធ្វើការផ្សព្វផ្សាយ ឲ្យបានទាន់ពេលវេលានូវគ្រោះមហន្តរាយដែលបម្រុងនឹងកើត។ ជួយជាកំលាំងក្នុងការលើកទិកចិត្ត ដល់ការផ្តល់នូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីការឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ ដែលមានភាពស្មុគស្មាញ ហេតុដូច្នេះមានការដាក់នូវផែនការ និងការហ្វឹកហាត់ជាមុន ដែលជាសារៈសំខាន់៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...