សាកល​វិទ្យាល័យ​កម្ពុជា បក​ស្រាយ​រូប​«ផ្កាយ» នៅ​លើ​ត្រា​របស់​ខ្លួន

បន្ទាប់ពីរូបសញ្ញានៅលើត្រា ប្រើប្រាស់ជាផ្លូវការរបស់ខ្លួនត្រូវបានម្ចាស់ទំព័រ និងប្រិយមិត្តមួយចំនួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករិះគន់ នោះមក សាកលវិទ្យាល័យកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បកស្រាយ ដោយចាត់ទុកថា ការរិះគន់នោះ មានចរិកឲ្យប្រជាជាតិខ្មែរបែកបាក់។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: ផ្កាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាន់​តែ​មាន និមិ្មត​សញ្ញា​«ផ្កាយ»​មួយ ដែល​មាន​សណ្ឋាន​ស្រដៀង ទៅ​នឹង​ទង់​ជាតិ​វៀតណាម បាន​ជំរុញ​ឲ្យ​ម្ចាស់​ទំព័រ និង​ប្រិយមិត្ត​ហ្វេសប៊ុក​មួយ​ចំនួន រិះគន់​សាកល​វិទ្យាល័យ​កម្ពុជា ដែល​មាន​រូប​សញ្ញា​«ផ្កាយ»​នៅ​ក្នុង​ត្រា ថា​ជា​សាលា​«យូន»។ ការ​រិះ​គន់​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ដង ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​បន្ទាប់​មក ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន យក​ទៅ​ផ្សាយ​បន្ត​ផង។

ប៉ុន្តែយ៉ាងហោចណាស់ ក៏ជាការរិះគន់មួយ ដែលត្រូវបានសាកលវិទ្យាល័យមួយនេះ យកចិត្តទុកដាក់​រហូត​ដល់​ចេញសេចក្ដីថ្លែងការណ៍បកស្រាយនោះដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចុះផ្សាយ​លើគេហទំព័រ​របស់សាកលវិទ្យាល័យ កាលពីថ្ងៃទី៨ ខែកុម្ភៈនេះ បានឲ្យដឹងថា ការសម្រចដាក់រូបសញ្ញា «ផ្កាយ» នៅក្នុងត្រា​ប្រើប្រាស់ ដោយសារសាកលវិទ្យាល័យមួយនេះយល់ថា វាតំណាងឲ្យភាពល្អប្រសើ ឫឆ្នើមនៃវិស័យ​សិក្សា​ធិការ។

សាកលវិទ្យាល័យកម្ពុជា បានសរសេរទៀតថា ដោយសារតែ ស្លាកសញ្ញាផ្លូវការដំបូង របស់សាកល​វិទ្យាល័យ​កម្ពុជា មិនត្រឹមត្រូវតាមលក្ខខណ្ឌណែនាំ ក្នុងការធ្វើត្រាផ្លូវការនោះ ក្រសួងអប់រំបានស្នើសុំ ឲ្យសាកល​វិទ្យាល័យ​​មួយនេះ ធ្វើការកែតម្រូវ។ ត្រាផ្លូវការរបស់សាកលវិទ្យាល័យកម្ពុជា ដែលមានរូប«ផ្កាយ»នេះ ត្រូវ​បាន​ទទួល​ស្គាល់ និងអនុញ្ញាតពីក្រសួង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ ហើយត្រូវបានប្រើប្រាស់ ចាប់តាំង​ពី​ពេល​នោះ​មក។

«សាកលវិទ្យាល័យកម្ពុជា សូមបញ្ជាក់ដ៏ច្បាស់លាស់ថា គ្មានប្រទេស ស្ថាប័នឬបុគ្គលណាមួយ មានសិទ្ធិ​ផ្តាច់​មុខតែម្នាក់ឯង ក្នុងការប្រើប្រាសញ្ញាផ្កាយនោះទេ (...) និម្មិតសញ្ញាផ្កាយប្រាំ ត្រូវបានប្រើប្រាស់សម្រាប់​ទង់​ជាតិ​ជាច្រើន នៅលើពិភពលោកយើងនេះ ហើយក៏មានប្រើផងដែរ នៅក្នុងស្លាកសញ្ញានៃសាសនា និងវប្បធ៌ម​ជា​ច្រើន (...) ដូចជា ក្នុងវិស័យសិល្បៈសម្តែង (តារាភាពយន្ត តារាប្រជាប្រិយជាដើម។ល។)»

យ៉ាងណាក៏ដោយ ស្ថាប័នឧត្ដមសិក្សាឯកជនមួយនេះ បានបញ្ជាក់ថា ខ្លួននឹងមិនធ្វើការថ្កោលទោស និង​ប្រកាន់​អ្វីឡើយ ចំពោះមតិរិះគន់ និងការផ្សព្វផ្សាយ ឲ្យមានភាន់ច្រឡំខាងលើនេះ។

ស្របនឹងការរិះគន់នៅលើបណ្ដាញសង្កមនោះ និស្សិតជាច្រើននាក់ ដែលរៀននៅសាកលវិទ្យាល័យនេះ បាន​ចូលខ្លួនមកបញ្ចេញមតិ ការពារសាលារបស់ពួកគេថា សាលាមិនបានយកនិន្នាការ របស់វៀតណាម មក​បង្រៀន​ដល់ពួកគេនោះទេ។ និស្សិតស្រីម្នាក់ បានសរសេរថា៖ «កុំវាយតម្លៃ ដោយគ្រាន់តែមើល​ពីសម្បក​ក្រៅ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...