តឺនីស៖ ណាដាល់បង្កើតប្រវត្តិសាស្រ្តថ្មីមួយ បន្ទាប់ពីឈ្នះហ្រ្វេនអូផិន
កីឡាករវាយតឺនីសអេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលបានឈ្នះពានរង្វាន់ហ្រ្វេនអូផិន (French Open) ៨សម័យកាល កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីគាត់បានយកឈ្នះមិត្តរួមជាតិអេស្ប៉ាញដូចគ្នា ដេវីដ ហ្វឺរ៉ឺ (David Ferrer) ៣សិតជាប់ៗគ្នា។
កីឡាករ រ៉ាហ្វាអែល ណាដាល់ ជាមួយនឹងពានរង្វាន់ថ្មីរបស់គាត់។ (រូបថត AFP KENZO TRIBOUILLARD)
ការប្រកួតនៅក្នុងតារាងហ្វីលីប ឆាទ្រីយើ (Phillipe Chatrier) ណាដាល់ បានចំណាយពេលអស់ ២ម៉ោង និង១៧នាទី ហើយបានយកឈ្នះហ្វឺរ៉ឺ ដោយលទ្ធផល ៦-៣, ៦-២ និង ៦-៣។
កីឡាករវ័យ ២៧ឆ្នាំ (ណាដាល់) បច្ចុប្បន្នបានឈ្នះពានរង្វាន់ហ្គែនស្លាម (grand slam) ចំនួន១២ហើយ បន្ទាប់ពីគាត់ឈ្នះនៅវីមប្លីដុន (Wimbledon) ចំនួន២លើក [...]