សម រង្ស៊ី និងមន្ត្រីប្រឆាំង៥នាក់ ត្រូវតុលាការកោះឲ្យចូលខ្លួនក្នុងរឿងបង្កើតចលនា
នៅថ្ងៃទី៤ ខែមេសានេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចំនួន៦ ខុសៗគ្នា កោះហៅមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ទាំង៦នាក់ របស់គណបក្សប្រឆាំង ដែលសព្វថ្ងៃរងការចោទប្រកាន់ថា បានបង្កើតចលនាសង្គ្រោះជាតិ ខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណង ផ្តួលរំលំអាជ្ញាធរស្របច្បាប់ នៅកម្ពុជា។
មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំង៦នាក់នោះ រួមមានលោកក សម រង្ស៊ី ត្រូវចូលខ្លួន នៅថ្ងៃទី២២ ខែឧសភា - លោក អេង ឆៃអ៊ាង ត្រូវចូលខ្លួន នៅថ្ងៃទី២៣ ខែឧសភា - អ្នកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា - លោក ហូរ វ៉ាន់ ត្រូវចូលខ្លួន នៅថ្ងៃទី២៨ ខែឧសភា - លោក នុត រំដួល ត្រូវចូលខ្លួន នៅថ្ងៃទី២៩ ខែឧសភា និងលោក តុ វ៉ាន់ចាន់ ត្រូវចូលខ្លួន នៅថ្ងៃទី៣០ ខែឧសភា។ អ្នកទាំង៦ ដែលត្រូវលោក សៀង សុខ ហៅថា ជា«ជនសង្ស័យ» ត្រូវចូលខ្លួន នៅវេលាព្រឹកម៉ោង៩ [...]