បក្សនយោបាយទាំងពីរ ជួបចរចានៅព្រឹទ្ធសភា ដោយ«បិទទ្វា»
កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅដូចការគ្រោងទុក តែដំណើរការនៃកិច្ចចរចានយោបាយនេះ បានធ្វើឡើងដោយអសាធារណៈ ពោលគឺមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលក្នុងបន្ទប់ប្រជុំ ក្រៅពីសមាសភាពអ្នកចរចាទាំងពីរគណបក្សនោះទេ។
កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ចាប់ផ្ដើមដោយការចាប់ដៃ នៅមុខអ្នកកាសែត។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - ដូចការគ្រោងទុក នៅម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ នេះ ក្រុមការងារមកពីគណបក្សសង្រ្គោះជាតិ មានលោក សុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក ញ៉ែម ប៉ុញ្ញាឬទ្ធិ។ រីឯក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា មានលោក [...]