សតិមិនគ្រប់ តែទៅលោតសម្លាប់ខ្លួន ពីលើស្ពានស្ទឹងមានជ័យ
ទោះជាមានជម្ងឺ ឬចាស់ជរាបែបណាក៏ដោយ ក៏គ្រួសាររបស់អ្នក មិនដែលចង់ឲ្យអ្នកបាត់បង់ ពីពួកគេឡើយ។ នេះ គឺជាជិវិត ព្រោះថា តាំងពីកើតតូចក្រូចឆ្មារ រហូតមកដល់ពេលនេះ ជីវិតគឺជាការប្រយុទ្ធតស៊ូ ដ៏ស្វិតស្វាញមួយ ដែលគ្រួសារទាំងមូល បានព្រមព្រៀមស្ម័គ្រស្មោះ ទទួលយក ហើយបើព្រោះតែជម្ងឺ ធ្វើឲ្យអ្នកអស់សង្ឃឹម សម្រេចចិត្តចាកចេញ ពីមនុស្សជាទីស្រឡាញ់នោះ ផលវិបាកចុងក្រោយ គឺពួកគេទាំងនោះទៅវិញទេ ដែលរងទុក្ខសោក នឹងសោកស្តាយអ្នក ជារៀងរហូត។
តែយុវជនម្នាក់ក្នុងវ័យ២២ឆ្នាំនេះវិញ បានគិតខ្លី ព្រោះខ្លួនមានជម្ងឺ«សតិមិនគ្រប់» ហើយបានធ្វើសកម្មភាព លោតពីលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៥ ដែលមានកម្ពស់ប្រមាណជា១៥ម៉ែត្រ ដោយគ្មានអ្នកណាឃាត់ទាន់ឡើយ។
បងប្រុសបង្កើត របស់យុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្អូនលោកឈ្មោះ សីហា អាយុ២២ឆ្នាំ [...]