នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង ធ្វើអត្តឃាតព្រោះនាង?
មន្ត្រីនគរបាល ថ្នាក់វរសេនីយ៍ត្រី មួយរូប ត្រូវបានគេរកឃើញស្លាប់ នៅលើកៅអី«ប៉ៅអ៊ី» កាលពីវេលាព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងស្នងការដ្ឋានគរបាល ខេត្តកំពុងឆ្នាំង ជាមួយនឹងសំបុត្រមួយច្បាប់ នៅលើក្បាលដំណេក។ តាមការស៊ើបអង្កេតបឋម របស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា លោក ទេព សារ៉ាត់ អាយុ ៤៨ឆ្នាំ មានថានៈ ជាប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានរងគ្រោះ នឹងការធ្វើអត្តឃាត ដោយប្រើកាំភ្លើងខ្លី ម៉ាក ក៥៩ បាញ់ពីគុម្ពត្រជៀកស្ដាំ ធ្លាយមកថ្ងាស។
ការស៊ើបអង្កេត បានឲ្យដឹងថា ការបាញ់សម្លាប់ខ្លួន ទំនងជាបានធ្វើតាំងពីម៉ោង ១១ និង៣០នាទីព្រឹកម្លេះ។ រីឯនៅក្នុងលិខិតនោះ គេឃើញមានសំណេរ សរសេរសុំទោស អ្នកស្រីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងលោកស្នងការនគរបាល ខេត្តកំពង់ឆ្នាំង។
ក្រុមសមត្ថកិច្ចបានសង្ស័យថា ការធ្វើអត្តឃាតនេះ បណ្ដាលពីទំនាស់ ជាមួយស្ត្រីម្នាក់ ដែលលោកបានដក់ចិត្តប្រតិព័ទ្ធ [...]