ខេង ទីតូ៖ កងកម្លាំងត្រៀមរួចរាល់ហើយ សម្រាប់មហាបាតុកម្មអហិង្សា
លោក ខេង ទីតូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «សមត្ថកិច្ចបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ សម្រាប់ការគ្រប់គ្រងមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ»។ អ្នកនាំពាក្យរូបបានធ្វើការបដិសេធ មិនប្រាប់ឲ្យដឹងពីចំនួន និងប្រភេទកងកម្លាំង ដែលត្រូវដាក់ពង្រាយនោះទេ តែលោកបានទទួលស្គាល់ថា ពិតជាមានការដាក់ពង្រាយ សព្វាវុធធុនធ្ងន់ តាមបណ្តាខណ្ឌមួយចំនួន នៅជាយរាជធាធីភ្នំពេញ ពិតប្រាកដមែន។
ដាក់ពង្រាយកងកម្លាំង និងសព្វាវុធធុនធ្ងន់ ដើម្បីគ្រប់គ្រងបាតុកម្ម ?
ក្រោយការបោះឆ្នោតអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅបានសម្តែងការព្រួយបារម្ភ អំពីស្ថិរភាពនយោបាយនៅកម្ពុជា ជាពិសេសនៅពេលដែលរដ្ឋាភិបាលចាំផ្ទះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនកងកម្លាំងយោធា និងសព្វាវុធធុនធ្ងន់ជាច្រើន មកពីតាមបណ្តាខេត្ត [...]