Posts tagged as "CNRP"

ផៃ ស៊ីផាន៖ បក្ស​ប្រឆាំង​ឈប់​ធ្វើ​នយោបាយ បើ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល

ផៃ ស៊ីផាន៖ បក្ស​ប្រឆាំង​ឈប់​ធ្វើ​នយោបាយ បើ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល

បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានបង្ហាញគោលជំហរធ្វើមហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាថ្មី និងអាចបិទផ្លូវចរចា ជា​មួយគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការជាប់គាំងនយោបាយក្រោយការបោះឆ្នោតនោះមក អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាបានលើកឡើងថា ការចរចាគឺជារឿងដែលគណបក្សសង្រ្គោះជាតិ ត្រូវធ្វើជាមួយគណបក្សប្រជាជនកម្ពុជា នៅ​រដ្ឋសភា ដោយឡែកគម្រោងធ្វើមហាបាតុកម្មរបស់គណបក្សនេះ វាគឺជាសិទ្ធិដែលមានកំណត់ក្នុងច្បាប់ តែរដ្ឋាភិបាល​នឹង​តាមដានពិនិត្យមើល ដោយមិនអនុញ្ញាតឲ្យគណបក្សជំទាស់មួយនេះ យកច្បាប់មកទ្រាប់គូថអង្គុយបានទេ។


លោក សម រង្ស៊ី (កណ្ដាលស្ដាំ) និងលោក កឹម សុខា (កណ្ដាលឆ្វេង) កាន់ទង់ជាតិចម្រុះ ដឹកនាំបាតុកម្មដង្ហែញត្តិ​ទៅដាក់​តាមស្ថានទូត។ (រូបថត គណបក្ស)

[...]
វិបត្តិ​នយោបាយ​កម្ពុជា​ អាច​នឹង​បិទ​បញ្ចប់ មុន​ដាច់​ឆ្នាំ២០១៣

វិបត្តិ​នយោបាយ​កម្ពុជា​ អាច​នឹង​បិទ​បញ្ចប់ មុន​ដាច់​ឆ្នាំ២០១៣

តាមរយៈការចរចាវាគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពជា ការជាប់គាំងនយោបាយកម្ពុជា អាចនឹងត្រូវ​បញ្ចប់មុនបំណាច់ឆ្នាំ២០១៣ នេះបើយោងលើការបង្ហាញគោលជំហររបស់គណបក្សសង្រ្គោះជាតិ ដែលរហូត​មកដល់​ពេលនេះ គណបក្សជំទាស់នេះ នៅតែបន្តធ្វើពហិការមិនចូលប្រជុំសភានៅឡើយ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីត្រឡប់មកពីក្រៅប្រទេស ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅព្រលាន​យន្តហោះ​អន្តរជាតិក្រុងភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា គណបក្សសង្រ្គោះជាតិ [...]

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបានរដ្ឋសភាអនុម័តក្រោមសម្លេង៦៦ លើ៦៦ នៃសមាជិក​រដ្ឋសភា​ដែលមានវត្តមានមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែកសម្រាប់​សមាជិក​តំណាងរាស្រ្តរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិមិនមានវត្តមានឡើយ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រដ្ឋសភាជាតិកម្ពុជាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ជាមួយនឹងការស្នើសុំពីប្រធានរដ្ឋសភា ដោយតំណាងរាស្រ្តសាម៉ី ក្នុងការ​ស្នើ​នូវ​យោបល់ដែលទាក់ទងនឹងច្បាប់ទាំងនោះ [...]

បក្សប្រឆាំង៖ កម្ពុជា​បាន​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ មិន​មាន​អ្វី​ប្លែក​ទេ

បក្សប្រឆាំង៖ កម្ពុជា​បាន​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ មិន​មាន​អ្វី​ប្លែក​ទេ

បើទោះជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរ សាលក្រមនៃ​សាលាក្ដីយុត្តិធម៌អន្តរជាតិ ដែលសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើផ្ទៃដីជុំវិញប្រាសាទព្រះវិហារ​នោះ​ក៏​ដោយ តែ​មន្ត្រីរបស់គណបក្សមួយនេះ បានបញ្ចេញទស្សនៈថា កម្ពុជាឈ្នះក៏ពិតមែន ក៏កម្ពុជាមិនមានអ្វីប្លែក ឬបាន​ចំណេញ​អ្វី​ជាដំកំភួនដែរ។ មិនប្លែកដោយសារថា ព្រះវិហារជារបស់ខ្មែរ និងនៅលើទឹកដីខ្មែរ តាំងពីដើមរៀងមក។


ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល។ (រូបថត ឯកសារ)

រាជធានីភ្នំពេញ - គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ធ្លាប់បានសម្តែង​ការជឿជាក់​រួចហើយថា ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល ពោលគឺកម្ពុជា [...]

ធម្មិកោ៖ បក្ស​ប្រជាជន​យក​បុណ្យ​ឯករាជ្យ​ជាតិ ជា​បុណ្យ​បក្ស​របស់​ខ្លួន

ធម្មិកោ៖ បក្ស​ប្រជាជន​យក​បុណ្យ​ឯករាជ្យ​ជាតិ ជា​បុណ្យ​បក្ស​របស់​ខ្លួន

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់ព្រះបាទ នរោត្តម សីហនុ បានបដិសេធមិនចូលរួមក្នុងពិធីរម្លឹកខួប​លើកទី ៦០ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ដែលរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើ យ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ​នេះ​ទេ។ មូលហេតុ​ដែលព្រះអង្គមិនចូលរួម ដោយសារថា ទ្រង់មិនពេញចិត្តចំពោះ​គណបក្សប្រជាជនកម្ពុជា ដែលចូលចិត្តយក​សមិទ្ធផលរបស់​ព្រះមហាវីរក្សត្រធ្វើជារបស់ខ្លួន។ ព្រះអង្គបានចាត់ទុកបុណ្យ​នេះថា ជាបុណ្យរបស់គណបក្ស​ប្រជាជន​កម្ពុជាតែប៉ុណ្ណោះ។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។

រាជធានីភ្នំពេញ - បើទោះបីជាមានលិខិតអញ្ជើញពីគណកម្មាធិការរៀបចំបុណ្យជាតិ ឲ្យចូលរួមប្រារព្ធពិធីរម្លឹក ៦០ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...