វិបត្តិ​នយោបាយ​កម្ពុជា​ អាច​នឹង​បិទ​បញ្ចប់ មុន​ដាច់​ឆ្នាំ២០១៣

តាមរយៈការចរចាវាគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពជា ការជាប់គាំងនយោបាយកម្ពុជា អាចនឹងត្រូវ​បញ្ចប់មុនបំណាច់ឆ្នាំ២០១៣ នេះបើយោងលើការបង្ហាញគោលជំហររបស់គណបក្សសង្រ្គោះជាតិ ដែលរហូត​មកដល់​ពេលនេះ គណបក្សជំទាស់នេះ នៅតែបន្តធ្វើពហិការមិនចូលប្រជុំសភានៅឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមរយៈការចរចាវាគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពជា ការជាប់គាំងនយោបាយកម្ពុជា អាចនឹងត្រូវ​បញ្ចប់មុនបំណាច់ឆ្នាំ២០១៣ នេះបើយោងលើការបង្ហាញគោលជំហររបស់គណបក្សសង្រ្គោះជាតិ ដែលរហូត​មកដល់​ពេលនេះ គណបក្សជំទាស់នេះ នៅតែបន្តធ្វើពហិការមិនចូលប្រជុំសភានៅឡើយ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីត្រឡប់មកពីក្រៅប្រទេស ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅព្រលាន​យន្តហោះ​អន្តរជាតិក្រុងភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា គណបក្សសង្រ្គោះជាតិ សង្ឃឹមថានឹងជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងពេលឆាប់ៗនេះ ដើម្បីបិទបញ្ចប់​វិបត្តិនយោបាយកម្ពុជា និងបន្តដោះស្រាយបញ្ហាប្រទេសជាតិផ្សេងៗទៀត ឲ្យបានមុនបំណាច់ឆ្នាំ២០១៣នេះ។

នៅពេលសួរលំអិតអំពីរបៀបវារៈ និងពេលវេលាពិតប្រាកដ ក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប្រធាន​គណបក្សជំទាស់រូបនេះ បានបដិសេធមិនធ្វើការអត្ថាធិប្បាយនោះទេ ដោយលើកហេតុផលថា នឹងបង្ហាញជូននៅ​ពេលក្រោយ។ រហូតមកដល់ពេលនេះមិនមានប្រភពណាមួយបង្ហើបឲ្យដឹង ពីការកំណត់ពេលវេលាចរចា​ពិតប្រាកដ​របស់គណបក្សទាំងពីរនោះទេ តែបើយោងលើជំនួបរវាងក្រុមបច្ចេកទេសនៃគណបក្សជាប់ឆ្នោតទាំងពីរ កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងមក មន្ត្រីអ្នកនាំពាក្យអង្គប្រជុំ លោក យឹម សុវណ្ណ និងលោក ព្រំ សុខា បានលើកឡើងថា គណបក្សទាំងពីរ​អាចនឹងបើកការចរចាគ្នាជាថ្មីនៅសប្ដាហ៍នេះ។

ជុំវិញករណីនេះ លោក ស ខេង មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធ​អាល្លឺម៉ង់ប្រចាំកម្ពុជា នៅក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ បានលើកឡើងថា ក្នុងបំណងរក្សាសន្តិភាពក្នុងប្រទេស គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចរចាជាមួយគណបក្សសង្រ្គោះជាតិជានិច្ច ដើម្បីដោះស្រាយការជាប់​គាំង​នយោបាយ ក្រោយការបោះឆ្នោតនេះ ដោយសន្តិវិធី។

ទាក់ទងបញ្ហានេះ បើទោះជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សជាប់ឆ្នោតទាំងពីរ បានបង្ហាញការផ្តេចជ្ញាចិត្តក៏ដោយ ក៏​បញ្ហានេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជាកត់សម្គាល់ថា វាពិបាកមានការជឿជាក់ ដរាប​ណាការចរចា មិនមានសមាសភាពចូលរួម ពីមន្រ្តីជាន់ខ្ពស់ ដែលមានសិទ្ធិធ្វើសេចក្តីសម្រេច ខណៈការចរចាកន្លងមក បានបញ្ជូនមន្រ្តីដែលគ្នានសិទ្ធិធ្វើសេចក្តីសម្រេច ហើយនៅពេលបញ្ចប់ការប្រជុំ គ្នានលទ្ធផលជាក់ស្តែង។

ជុំវិញករណីនេះលោក សុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាអ្នកវិភាគនយោបាយឯករាជ្យ បានពន្យល់ថា ប្រសិនបើអ្នកនយោបាយ មកពីគណបក្សទាំងពីរពិតជាមានឆន្ទះពិតប្រាកដ ក្នុងការដោះស្រាយបញ្ហានេះ វាប្រាកដជាអាចទៅរួច។ តែលោក សុខ សំអឿន បន្ថែមថា អ្វីគ្រប់យ៉ាងអាចសម្រេចទៅបាន វាចាំចាច់ណាស់ ត្រូវការ​ពេលវេលា និងតម្រូវឲ្យគណបក្សទាំងពីរសម្បទានឲ្យគ្នាទៅវិញទៅមក ដោយយោងទៅលើបទពិសោធន៍ ក្នុងការចរចា​កន្លងមក៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...