Posts tagged as "CNRP"

មតិ​រិះ​គន់ ជំនួប​ទី​បួន​នៃ​បក្ស​ទាំង​ពីរ ថា​ដើម្បី​ចំណេញ​ខាង​នយោបាយ

មតិ​រិះ​គន់ ជំនួប​ទី​បួន​នៃ​បក្ស​ទាំង​ពីរ ថា​ដើម្បី​ចំណេញ​ខាង​នយោបាយ

ការសម្រុះសម្រួលផ្នែកនយោបាយ នៃកិច្ចប្រជុំថ្នាក់បច្ចេកទេសរវាង គណបក្សជាប់ឆ្នោតទាំងពីរ ត្រូវបានមតិ​ទូទៅ​​សន្មតថា ជាវប្បធម៌ស្វែងរកចំណេញក្នុងការ«បកស្រាយ» ផ្នែកនយោបាយ និងជាទំនៀមទំលាប់តែងតែកើត​មាន​នោះ គឺការប្រជុំសម្ងាត់ (បិទទ្វា) ជាបន្តបន្ទាប់។ ក្នុងថ្ងៃទី២៤ ខែមីនានេះ ជំនួបបច្ចេកទេសរវាងគណបក្ស​​ជាប់ឆ្នោត​ទាំងពីរ បានសម្រេចទៅតាមគោលការណ៍មួយចំនួន នៅក្នុងវិមានព្រឹទ្ធិសភា។


ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - អនុប្រធានផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវ៉េត ក្នុងកិច្ច​សម្ភាសជាមួយទស្សនាវដ្តី

បក្ស​សង្រ្គោះ​ជាតិ នឹង​រម្លឹក​ខួប​ថ្ងៃ​គប់​គ្រាប់​បែក​ឆ្នាំ១៩៩៧

បក្ស​សង្រ្គោះ​ជាតិ នឹង​រម្លឹក​ខួប​ថ្ងៃ​គប់​គ្រាប់​បែក​ឆ្នាំ១៩៩៧

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ គ្រោងធ្វើពិធីរម្លឹកខួបលើកទី១៧ ថ្ងៃគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា កាលពី១៧ឆ្នាំមុន ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់​បាត់បង់​ជីវិត​១៦​នាក់ និងអ្នករងរបួសធ្ងន់ស្រាលជា១៥០នាក់ផ្សេងទៀត ហើយកំពុងតែស្រែកទាមទារយុត្តិធម៌មកដល់សព្វថ្ងៃ។


ជនរងគ្រោះបន្ទាប់ពីការគប់គ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត ឯកសារ)

វិបត្តិសង្គម - ក្នុងលិខិតជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ ដែលស្នើសុំការអនុញ្ញាតរៀបចំកម្មវិធី ពីសាលា​រាជធានីភ្នំពេញ នៅថ្ងៃទី២១ មីនា នេះ បានឲ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធីបង្សុកូល​រាប់បាតប្រគេន​ព្រះសង្ឃចំនួន៥០អង្គ [...]

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា បាន​លើក​ឡើងថាការបោះឆ្នោតជ្រើសរើសមេភូមិ នឹងនាំឲ្យមេភូមិកែសម្រួលឥរិយាបថ ក្រោមឥទ្ធិពលគណបក្សនយោបាយ ទៅជាមេភូមិដែលបំរើផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

បោះឆ្នោតឃុំសង្កាត់ - គល់ បញ្ញា ដែលជានាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង​យុត្តិធម៌នៅកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ មីនា ថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាលដែលដាក់ឲ្យអនុវត្តកន្លងមក ហើយមិនទទួលបានប្រសិទ្ធភាពនោះ [...]

នាយក​រដ្ឋមន្រ្តី​កម្ពុជា អាច​ត្រូវ​កំណត់​ឲ្យ​ឈរ​ឈ្មោះ​ត្រឹម​ពីរ​អាណត្តិ

នាយក​រដ្ឋមន្រ្តី​កម្ពុជា អាច​ត្រូវ​កំណត់​ឲ្យ​ឈរ​ឈ្មោះ​ត្រឹម​ពីរ​អាណត្តិ

បើថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិតជាមានឆន្ទៈពិតប្រាកដ​ដូចការចរចា​កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣មែននោះ អនាគតនាយករដ្ឋមន្រ្តីកម្ពុជា អាចនឹងត្រូវកំណត់ឲ្យកាន់​តំណែងត្រឹម​ពីរអាណត្តិប៉ុណ្ណោះ។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសគណបក្សសង្រ្គោះជាតិលោក សុន ឆ័យ បានបង្ហើបឲ្យ​អ្នក​សារព័ត៌មានដឹង ក្រោយការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៧ មីនា ថាការកែទម្រង់ច្បាប់ទម្លាប់ គឺអាចកែបាននៅពេលដែលមានការព្រមព្រៀងផ្នែកនយោបាយ [...]

ការ​បោះ​ឆ្នោត​ឡើង​វិញ៖ «តែ​មួយពព្រិច​ភ្នែក វាទៅ​រួច​ទាំង​អស់!»

ការ​បោះ​ឆ្នោត​ឡើង​វិញ៖ «តែ​មួយពព្រិច​ភ្នែក វាទៅ​រួច​ទាំង​អស់!»

បើទោះជារបៀបវារៈនៃការបោះឆ្នោតឡើងវិញ មិនត្រូវបានគណៈកម្មការចម្រុះរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ លើកយកមកជជែកគ្នាក៏ដោយ ក៏ការបោះឆ្នោតឡើងវិញ ត្រូវបានគេមើលឃើញថា អាច​នឹងកើតឡើង តាមរយៈការសម្រេចចិត្តតែមួយពព្រិចភ្នែក របស់ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ក្រោយ​ការ​កែទម្រង់ការបោះឆ្នោតត្រូវបានបញ្ចប់។


ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរ​ព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានថ្លែងប្រាប់​អ្នកការសែត​នៅថ្ងៃ​ទី១៧ មីនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...