លើកពេល«ស្បថ» ខណៈ សម រង្ស៊ី ក្លាយជាតំណាងរាស្រ្តជាប់ឆ្នោត
លោក សម រង្ស៊ី បានក្លាយជាបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តខេត្តកំពង់ចាម ជាផ្លូវការ ក្រោមការផ្តល់សុពលភាព ដោយរដ្ឋសភាជាតិ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - កិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋសភា ត្រូវបានកើតឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ នៅវិមានរដ្ឋសភា។ លោក ហេង សំរិន ប្រធានរដ្ឋសភា បានកោះប្រជុំបន្ទាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានសមាសភាព១២ រូប ដើម្បីផ្តល់សុពលភាពជូន លោក សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម។
ការផ្តល់«សុពលភាព»ភ្លាមៗនេះ [...]