«កូនស្រី កឹម សុខា ជាសមាជិក គ.ជ.ប» បញ្ហាគ្រួសារនិយមវាយលុក?
មិនមែនតែគណបក្សប្រជាជនកម្ពុជានោះទេ តែឥឡូវនេះគណបក្សសង្រ្គោះជាតិ ក៏ផ្តើមបង្ហាញនយោបាយគ្រួសារនិយម ឬបក្សពួកនិយម ក្នុងការទទួលបានមុខតំណែងសំខាន់នោះដែរ។ មុខតំណែង ដែលមិនស័ក្ដិសមនឹងទទួលបាន ហើយត្រូវទទួលរងការរិះគន់ពីសាធារណៈមតិ។
កញ្ញា កឹម មនោរវិទ្យា កំពុងទទួលទានបាយ នៅក្នុងកន្លែងដ៏ល្អមួយ ខណៈឪពុករបស់កញ្ញា លោក កឹម សុខា កំពុងទទួលទានបាយ នៅលើស្មៅតាមចិញ្ចើមថ្នល់ ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក។ (រូបថតផ្តិតពីទំព័រហ្វេសប៊ុក)
គ្រួសារនិយម - បន្ទាប់ពីធ្លាយព័ត៌មានក្រៅផ្លូវការ តែឥឡូវសឹងតែប្រែជាផ្លូវការដែរ ចំពោះលទ្ធភាពដែលគណបក្សសង្រ្គោះជាតិ អាចនឹងដាក់កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា [...]