ផៃ ស៊ីផាន៖ កឹម សុខា បានធ្វើអនុប្រធានសភា ព្រោះការលះបង់របស់បក្សប្រជាជន
ជាប្រតិកម្មតប ទៅនឹងការថ្លែងជាហូរហែររបស់លោក កឹម សុខា អនុប្រធានរដ្ឋសភា និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី បានធ្វើការវាយបកវិញថា តំណែងជាអនុប្រធានរដ្ឋសភាជាតិ របស់លោក កឹម សុខា ក្នុងពេលនេះ ជាការលះបង់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា។
ការថ្លែងរបស់លោក ផៃ ស៊ីផាន នៅក្នុងលិខិតចំហរមួយ បានធ្វើឡើងបន្ទាប់ពីពាក្យវាយប្រហារ រិះគន់ធ្ងន់ៗ ពីសំណាក់អនុប្រធានរដ្ឋសភា លោក កឹម សុខា បានព្រមានគណបក្សប្រជាជនកម្ពុជា ឲ្យត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំងវិញ ដោយសារតែគណបក្សកាន់អំណាចមួយនេះ មានចេតនា និងព្យាយាមម្តងហើយម្តងទៀត ក្នុងការលុបបំបាត់ស្មារតីបង្រួបបង្រួមជាតិ ដែលជាស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោក កឹម សុខា [...]